វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ

ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១ ៥៤១ ​គីឡូម៉ែត្រ នឹងតភ្ជាប់ស្ថានីយ Ngoc Hoi នៃទីក្រុងហាណូយ ជាមួយនឹងស្ថានីយ Thu Thiem នៃទីក្រុងហូជីមិញ The post វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.

វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ

ប្រទេស​វៀតណាមគ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿន​ជើង​-ត្បូង តម្លៃ ៦៧ ​ប៊ីលានដុល្លារ នៅខែធ្នូ ឆ្នាំ ២០២៦ ក្នុងគោលបំណងធ្វើទំនើបកម្មការដឹកជញ្ជូនជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាម​ការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី ២៣ ខែមេសា អ្នកម៉ៅការសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ នឹងត្រូវបានជ្រើសរើសនៅខែវិច្ឆិកា ឆ្នាំ ២០២៦។

ក្រសួងសំណង់​បាន​ទទួល​ភារកិច្ចក្នុងការបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ រួមទាំងរបាយការណ៍ស្ដីពីលទ្ធភាព​ ដែល​កំណត់ត្រឹមខែសីហា ឆ្នាំ ២០២៦។ របាយការណ៍នេះ នឹងត្រូវដាក់ជូននាយករដ្ឋមន្រ្តី​វៀតណាម ឱ្យ​អនុម័តចុងក្រោយនៅខែបន្ទាប់។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១ ៥៤១ ​គីឡូម៉ែត្រ នឹងតភ្ជាប់ស្ថានីយ Ngoc Hoi នៃទីក្រុងហាណូយ ជាមួយនឹងស្ថានីយ Thu Thiem នៃទីក្រុងហូជីមិញ ដោយឆ្លងកាត់តំបន់ចំនួន ២០ ផ្សេងៗគ្នា។ ដើម្បីធានាបាននូវការផ្តួចផ្តើមសាងសង់ដោយរលូន អាជ្ញាធរមូលដ្ឋានក្នុងតំបន់ទាំង​នោះ រួមជាមួយនឹងក្រុមហ៊ុន​អគ្គិសនីវៀតណាម (EVN) ត្រូវបានបញ្ជា​ឱ្យបញ្ចប់ការបោសសំអាតដីចាំបាច់ទាំងអស់ មុនខែធ្នូ ឆ្នាំ ២០២៦។

សេចក្ដីសម្រេច​ចែងថា ក្រសួង​សំណង់ត្រូវ​ទទួលបន្ទុក​សាងសង់​ផ្លូវដែក និង​ផ្គត់ផ្គង់​សម្ភារ​ប្រើប្រាស់ ដូច្នេះ​គម្រោង​នេះ​អាច​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​ ២០៣៥​៕

The post វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជើង-ត្បូង ចុងឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.