ពិធីបញ្ឈរសសរដែកដំបូង នៃគម្រោង BAOSTEEL CAN MAKING របស់ Shanghai Baoye ប្រារព្ធដោយជោគជ័យ

វៀតណាម៖ នាវេលាម៉ោង៩ និង១៨ នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅវៀតណាម) ដំណឹងល្អ បានមកពីការដ្ឋានសំណង់គម្រោង BAOSTEEL CAN MAKING របស់ក្រុមហ៊ុន Shanghai Baoye នៅខេត្តឡុងអាន (Long An) ប្រទេសវៀតណាម — ជាមួយនឹងការដាំសសរដែកដើមទីមួយ នៅទីតាំងដ៏ត្រឹមត្រូវ គម្រោងនេះ បានសម្រេចយ៉ាងរលូននូវការស្ទួចដំឡើង គ្រឿងបង្គុំរចនាសម្ព័ន្ធដែក លើកទីមួយរបស់ខ្លួន ដែលជាសញ្ញាសំគាល់ថា ការសាងសង់សំណង់សំខាន់នៃគម្រោងនេះ បានចាប់ផ្តើមរត់លើផ្លូវល្បឿនលឿន។ ដើម្បីធានាបាននូវការដំឡើងគ្រឿងបង្គុំរចនាសម្ព័ន្ធដែកដោយរលូន ក្រុមការងារគ្រប់គ្រងការសាងសង់គម្រោង បានអនុវត្តការត្រួតពិនិត្យគុណភាព គ្រប់ដំណើរការទាំងអស់៖ ការរៀបចំកិច្ចប្រជុំស្តីពីជំនាញបច្ចេកទេស មុនពេលសាងសង់ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ ជាលក្ខណៈប្រព័ន្ធអំពីផែនការស្ទួចដំឡើង ទិន្នន័យម៉ូដែល BIM និងនីតិវិធីប្រតិបត្តិការសុវត្ថិភព។ ការបង្កើតក្រុមការងារគ្រប់គ្រងបែបពហុជំនាញ ដែលមានសមាសធាតុខាងវាស់វែង សាងសង់ និងសុវត្ថិភាព ព្រមទាំងអនុវត្តការត្រួតពិនិត្យថាមវន្ត ដោយប្រើបច្ចេកវិទ្យាកំណត់ទីតាំងបែប 3D (3D coordinates)។ បុគ្គលិកគ្រប់គ្រង ត្រូវអនុវត្តការត្រួតពិនិត្យ នៅនឹងកន្លែងគ្រប់ដំណើរការទាំងអស់

ពិធីបញ្ឈរសសរដែកដំបូង នៃគម្រោង BAOSTEEL CAN MAKING របស់ Shanghai Baoye ប្រារព្ធដោយជោគជ័យ

វៀតណាម៖ នាវេលាម៉ោង៩ និង១៨ នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅវៀតណាម) ដំណឹងល្អ បានមកពីការដ្ឋានសំណង់គម្រោង BAOSTEEL CAN MAKING របស់ក្រុមហ៊ុន Shanghai Baoye នៅខេត្តឡុងអាន (Long An) ប្រទេសវៀតណាម — ជាមួយនឹងការដាំសសរដែកដើមទីមួយ នៅទីតាំងដ៏ត្រឹមត្រូវ គម្រោងនេះ បានសម្រេចយ៉ាងរលូននូវការស្ទួចដំឡើង គ្រឿងបង្គុំរចនាសម្ព័ន្ធដែក លើកទីមួយរបស់ខ្លួន ដែលជាសញ្ញាសំគាល់ថា ការសាងសង់សំណង់សំខាន់នៃគម្រោងនេះ បានចាប់ផ្តើមរត់លើផ្លូវល្បឿនលឿន។

ដើម្បីធានាបាននូវការដំឡើងគ្រឿងបង្គុំរចនាសម្ព័ន្ធដែកដោយរលូន ក្រុមការងារគ្រប់គ្រងការសាងសង់គម្រោង បានអនុវត្តការត្រួតពិនិត្យគុណភាព គ្រប់ដំណើរការទាំងអស់៖ ការរៀបចំកិច្ចប្រជុំស្តីពីជំនាញបច្ចេកទេស មុនពេលសាងសង់ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ ជាលក្ខណៈប្រព័ន្ធអំពីផែនការស្ទួចដំឡើង ទិន្នន័យម៉ូដែល BIM និងនីតិវិធីប្រតិបត្តិការសុវត្ថិភព។ ការបង្កើតក្រុមការងារគ្រប់គ្រងបែបពហុជំនាញ ដែលមានសមាសធាតុខាងវាស់វែង សាងសង់ និងសុវត្ថិភាព ព្រមទាំងអនុវត្តការត្រួតពិនិត្យថាមវន្ត ដោយប្រើបច្ចេកវិទ្យាកំណត់ទីតាំងបែប 3D (3D coordinates)។ បុគ្គលិកគ្រប់គ្រង ត្រូវអនុវត្តការត្រួតពិនិត្យ នៅនឹងកន្លែងគ្រប់ដំណើរការទាំងអស់ ដោយផ្តោតលើដំណើរការសំខាន់ៗដូចជា៖ ការត្រួតពិនិត្យគ្រឿងចក្រស្ទួចដំឡើង ការកែតម្រូវគ្រឿងបង្គុំបញ្ឈរ និងការរឹតបន្តឹងប៊ូឡុងកម្រិតខ្ពស់។ បន្ទាប់ពីការធ្វើប្រតិបត្តិការ ដែលមានកិច្ចសហការពីច្រើនភាគី កំហុសក្នុងការដំឡើងនិងដាំសសរដែកដើមទីមួយ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ក្នុងរង្វង់ ៣ មីលីម៉ែត្រ ដែលសម្រេចបានការតភ្ជាប់ប្រកបដោយភាពត្រឹមត្រូវ ក្នុងកម្រិតមីលីម៉ែត្រ។

ភាពជោគជ័យនៃការស្ទួចដំឡើង គ្រឿងបង្គុំរចនាសម្ព័ន្ធដែកលើកទីមួយនេះ ជាសញ្ញាសំគាល់អំពីវឌ្ឍនភាពដ៏សំខាន់ ក្នុងដំណើរការសាងសង់គម្រោង។ ក្រុមការងារគ្រប់គ្រងគម្រោង នឹងប្រកាន់ខ្ជាប់នូវ “ការបន្តវេនស្មារតីសិល្បៈហត្ថកម្ម និងការសាងសង់សំណង់វិស្វកម្មប្រកបដោយគុណភាព” ធ្វើឱ្យប្រសើរឡើងនូវដំណើរការសាងសង់ ធានាគុណភាពនៃការសាងសង់ ផ្តោតសំខាន់លើការគ្រប់គ្រងសុវត្ថិភាព ធានាថាគម្រោងដំណើរការទៅដោយរលូន ដើម្បីផ្តល់ចម្លើយវិញ្ញាសារគាប់ចិត្តមួយដល់ម្ចាស់គម្រោង។

(ប្រភពព័ត៌មាន៖ Zhang Yu គម្រោង BAOSTEEL CAN MAKING

របស់ក្រុមហ៊ុន Shanghai Baoye នៅវៀតណាម)