វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់ទប់ខ្លួនដែលរបួស
យ៉ាងណា វិលមកកាន់ទឹកដីកំណើតក្នុងរូបភាពប្រើជំនួយឈើច្រត់ បែរធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបាម្ភសុខភាពរបស់លោក... The post វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់ទប់ខ្លួនដែលរបួស appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃទី ១០ ខែកុម្ភៈ តារាសម្ដែងកូរ៉េលោក Lee Jun Ho បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Gimpo ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីរបស់អ្នកគាំទ្រ Midnight Sun នៅប្រទេសជប៉ុន។ យ៉ាងណា វិលមកកាន់ទឹកដីកំណើតក្នុងរូបភាពប្រើជំនួយឈើច្រត់ បែរធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបាម្ភសុខភាពរបស់លោកកាន់តែខ្លាំង។
តួឯកប្រុសក្នុងរឿង «King the Land ឬ CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ត្រូវបានគេប្រទះឃើញម្តងទៀត ដែលកំពុងធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋាន ដោយស្លៀកពាក់អាវយឺតពណ៌លឿង ខោពណ៌ខ្មៅ និងអាវក្រៅខ្មៅ ព្រមទាំងពាក់មួកនិងរបាំងមុខ។ ទោះបីជាមានការគាំទ្រ និងការលើកទឹកចិត្តច្រើនលើសលប់ពីអ្នកគាំទ្រក៏ដោយ ក៏ Junho ហាក់ដូចជាអស់កម្លាំងខ្លាំង ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីស្ថានភាពរបស់គាត់។

ទោះបីជាមានរបួសពេញខ្លួនក៏ដោយ Lee Jun Ho គ្រោងនឹងបន្តដំណើរទេសចរណ៍របស់អ្នកគាំទ្រជាសាកលរបស់គាត់ ដែលបានចាប់ផ្តើមកាលពីខែមុននៅ Inspire Arena ក្នុងទីក្រុង Incheon ។ គាត់មានគម្រោងទៅជួបអ្នកគាំទ្រនៅក្នុងទីក្រុងនានារួមមាន តូក្យូ តៃប៉ិ និងសៅប៉ូឡូ។
មិនតែប៉ុណ្ណោះ Jun Ho នឹងត្រលប់មកចាក់បញ្ចាំងនៅក្នុងរឿងភាគដើមរបស់ Netflix នាពេលខាងមុខ «Cashero» ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំនេះ។ រឿងនេះបន្តពីមន្ត្រីរាជការសាមញ្ញម្នាក់ឈ្មោះ Kang Sang Woong ដែលទទួលបានមហាអំណាចដោយផ្អែកលើចំនួនសាច់ប្រាក់ដែលគាត់មាន ដោយប្រើប្រាស់ប្រាក់ខែរបស់គាត់ ដើម្បីសង្គ្រោះពិភពលោកដ៏អាក្រក់នេះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រួសៗពី Wang Hongyi តារាចិនលេចមុខថតកុនលើទឹកដី សៀមរាប
The post វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់ទប់ខ្លួនដែលរបួស appeared first on Kampuchea Thmey Daily.