ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យអញ្ជើញលោកបណ្ឌិតសុខ ទូច និងនគរបាល មកដោះស្រាយ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក អញ្ជើញលោកបណ្ឌិត សុខ ទូច និងនគរបាលអនុវត្តច្បាប់ ដែលមានការតឹងសរសៃកដាក់គ្នា ឲ្យមកដោះស្រាយទប់មុខគ្នា ។ យោងតាមបណ្តាញហ្វេសប៊ុករបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា អ្នកនាំពាក្យស្នងការភ្នំពេញ ដោយអនុវត្តតាមបញ្ជា របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចំពោះករណីសមត្ថកិច្ចចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ កុម្ភៈ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច លោកស្នងការបាន ឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។ ក្នុងនោះ លោកស្នងការរងផែនការងារ នគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ អញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហា ដែលមានការបង្ហោះផ្សព្វផ្សាយ តាមបណ្តាញសង្គមដោយចោទប្រកាន់ […]

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យមន្រ្តីជំនាញចរាចរណ៍ផ្លូវគោក អញ្ជើញលោកបណ្ឌិត សុខ ទូច និងនគរបាលអនុវត្តច្បាប់ ដែលមានការតឹងសរសៃកដាក់គ្នា ឲ្យមកដោះស្រាយទប់មុខគ្នា ។
យោងតាមបណ្តាញហ្វេសប៊ុករបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា អ្នកនាំពាក្យស្នងការភ្នំពេញ ដោយអនុវត្តតាមបញ្ជា របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចំពោះករណីសមត្ថកិច្ចចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ កុម្ភៈ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច លោកស្នងការបាន ឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះ លោកស្នងការរងផែនការងារ នគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ អញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហា ដែលមានការបង្ហោះផ្សព្វផ្សាយ តាមបណ្តាញសង្គមដោយចោទប្រកាន់ មកលើសមត្ថកិច្ចថាបានប្រើពាក្យ មិនសមរម្យចំពោះគាត់ ៕