លោក Donald Trump បញ្ជាឱ្យមានការវាយប្រហារ តាមអាកាសប្រឆាំង នឹងក្រុម IS នៅសូម៉ាលី
បរទេស ៖ យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសប្រឆាំង នឹងគោលដៅរបស់ក្រុម IS នៅក្នុងប្រទេសសូម៉ាលី ដែលជាការវាយប្រហារ លើកដំបូងនៅក្នុងប្រទេសអាហ្វ្រិក ខាងកើត ក្នុងអំឡុងពេលអាណត្តិទីពីរ របស់លោកប្រធានាធិបតី Donald Trump ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី ១ ខែកុម្ភៈថា “ព្រឹកនេះ ខ្ញុំបានបញ្ជាឱ្យមានការវាយប្រហារយ៉ាងជាក់លាក់លើមេបញ្ជាការជាន់ខ្ពស់នៃក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (ISIS) ដែលជាមេគំនិត នៃការវាយប្រហារទាំងនេះ និងភេរវករដែលគាត់បានជ្រើសរើស និងដឹកនាំ” ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ការវាយប្រហារ តាមអាកាស ដែលធ្វើឡើង ដោយបញ្ជាការអាមេរិកប្រចាំ នៅអាហ្វ្រិក ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាល សូម៉ាលី បានកំណត់គោលដៅ លើក្រុមអ្នកប្រយុទ្ធ IS នៅតំបន់ភ្នំ Golis ក្នុងតំបន់ Puntland […]

បរទេស ៖ យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសប្រឆាំង នឹងគោលដៅរបស់ក្រុម IS នៅក្នុងប្រទេសសូម៉ាលី ដែលជាការវាយប្រហារ លើកដំបូងនៅក្នុងប្រទេសអាហ្វ្រិក ខាងកើត ក្នុងអំឡុងពេលអាណត្តិទីពីរ របស់លោកប្រធានាធិបតី Donald Trump ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី ១ ខែកុម្ភៈថា “ព្រឹកនេះ ខ្ញុំបានបញ្ជាឱ្យមានការវាយប្រហារយ៉ាងជាក់លាក់លើមេបញ្ជាការជាន់ខ្ពស់នៃក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (ISIS) ដែលជាមេគំនិត នៃការវាយប្រហារទាំងនេះ និងភេរវករដែលគាត់បានជ្រើសរើស និងដឹកនាំ” ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ការវាយប្រហារ តាមអាកាស ដែលធ្វើឡើង ដោយបញ្ជាការអាមេរិកប្រចាំ នៅអាហ្វ្រិក ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាល សូម៉ាលី បានកំណត់គោលដៅ លើក្រុមអ្នកប្រយុទ្ធ IS នៅតំបន់ភ្នំ Golis ក្នុងតំបន់ Puntland ពាក់កណ្តាលស្វយ័តរបស់ប្រទេសសូម៉ាលី ។
យោងតាមការវាយតម្លៃដំបូងរបស់មន្ទីរបញ្ចកោណ ពួកគេបានសម្លាប់អ្នកប្រយុទ្ធ IS ជាច្រើននាក់ ដោយមិនមានជនស៊ីវិលណាម្នាក់រងរបួសនោះទេ។ ពួកគេមិនបានបញ្ជាក់ពីជោគវាសនារបស់មេបញ្ជាការជាន់ខ្ពស់ IS ដែលលោក Trump លើកឡើងនោះទេ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Hegseth បានវាយតម្លៃថា ការវាយប្រហារតាមអាកាស បានធ្វើឱ្យចុះខ្សោយ “សមត្ថភាពរបស់ IS ក្នុងការធ្វើយុទ្ធសាស្ត្រ និងធ្វើការវាយប្រហារភេរវកម្ម ដែលគំរាមកំហែងពលរដ្ឋអាមេរិក និងដៃគូរបស់ទីក្រុងវ៉ាស៊ីនតោន”៕
ប្រែសម្រួលៈ ណៃ តុលា