តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Song Dae-gwan ដែលជាជើង​ខ្លាំង​នៃ​តន្ត្រី​​របស់​កូរ៉េ​ បាន​ទទួល​មរណភាពដោយសារគាំងបេះដូង ក្នុងអាយុ ៧៨ ឆ្នាំ ... The post តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ appeared first on Kampuchea Thmey Daily.

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

Song Dae-gwan ដែលជាជើង​ខ្លាំង​នៃ​តន្ត្រី​​របស់​កូរ៉េ​ បាន​ទទួល​មរណភាពដោយសារគាំងបេះដូង ក្នុងអាយុ ៧៨ ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ។ យោងតាមភ្នាក់ងារ គាត់បានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Seoul National University Hospital ប៉ុន្មានថ្ងៃមុន ដោយសារការត្អូញត្អែរពីការឈឺចាប់ និងបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ។

យ៉ាងណា ថ្ងៃទី ០៧ ខែកុម្ភៈ ដែលជាថ្ងៃដែលស្ដេចចម្រៀងប្រចាំប្រទេសកូរ៉េបានទទួលមរណភាព ក៏ជាថ្ងៃរំលឹកខួបដល់ម្តាយរបស់គាត់ផងដែរ។ ម្តាយរបស់គាត់ឈ្មោះ Guk Gapsul កើតនៅឆ្នាំ ១៩២០ ហើយបានទទួលមរណភាពនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺដាច់សរសៃឈាមខួរក្បាលអស់រយៈកាលជាយូរ។

Song Dae Kwan បង្ហាញខ្លួនដំបូង​ក្នុង​ឆ្នាំ ១៩៦៧ ហើយ​បាន​ក្លាយ​ជា​រូបតំណាង​ក្នុង​ឆាក​តន្ត្រី​កូរ៉េ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ បទចម្រៀងពេញនិយមបំផុតរបស់គាត់រួមមាន «Four Bears, One Ticket និង Popular Song ។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារាជួរមុខផ្សេងៗទៀតដូចជា Tae Jin Ah, Hyun Cheol និង Seol Woon Do ។

​ពិធីបុណ្យសព​របស់តារាជើងចាស់ ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ​បន្ទប់​ទី១ នៃ​សាល​បុណ្យសព​នៅ​មន្ទីរពេទ្យ Seoul National University Hospital ក្នុង​ទីក្រុង Jongno-gu ទីក្រុង​សេអ៊ូល នៅ​រសៀល​ថ្ងៃ​នោះ។ ដំណើរ​ទស្សនកិច្ច​នេះ ​ត្រូវ​បាន​កំណត់​នៅ​ម៉ោង ១:៣០ រសៀល។ នៅថ្ងៃទី០៨ ពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅម៉ោង១១ ព្រឹក ហើយថ្ងៃទី ៩ សពនឹងត្រូវបញ្ចូនទៅកាន់កន្លែងបញ្ចុះសពSeoul Memorial Park ៕

រូបភាព៖News1

រូបភាព៖News1

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖Jang Sung-kyu តប​ការ​រិះគន់ ទាក់ទិនករណី Oh Yoanna ​ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់

The post តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ appeared first on Kampuchea Thmey Daily.