លោក លី ធុជ អំពាវនាវពលរដ្ឋបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា

លោក លី ធុជ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមដំណើរដឹកនាំនាវាកម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ។  The post លោក លី ធុជ អំពាវនាវពលរដ្ឋបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.

លោក លី ធុជ អំពាវនាវពលរដ្ឋបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា

សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត លោក លី ធុជ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមដំណើរដឹកនាំនាវាកម្ពុជាជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ ដើម្បីរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍ។ 

ក្នុងពិធីផ្សព្វផ្សាយនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណៈបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក  លី ធុជ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងពលីគ្រប់បែបយ៉ាងនិង ខិតខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសកំពុងកាច់ចង្កូតដឹកនាំនាវាកម្ពុជា ពុះពារឧបសគ្គដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន។ 

ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង គណបក្សក្រុង គណបក្សសង្កាត់ សាខាបក្សភូមិ សាខាបក្សចំណុះ អនុសាខាបក្ស និងយុវជនបក្ស សរុប ចំនួន ៦១៣នាក់។

គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សវ័យចំណាស់មួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ គណបក្សនេះបានផ្ដួលរំលំរបបខ្មែរក្រហមនាដើមឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានធ្វើឱ្យកម្ពុជាងើបចេញពីវាលពិឃាត ការកាប់សម្លាប់ និងសង្គ្រាម ក្លាយជាប្រទេសរីកចម្រើនមានការអភិវឌ្ឍន៍រហូតមកដល់ពេលបច្ចុប្បន្ន៕

ដោយ:ភក្ដី

The post លោក លី ធុជ អំពាវនាវពលរដ្ឋបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.