សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ

ប្តី​ប្រពន្ធ រស់​នៅជាមួយគ្នា ជាង២៤ឆ្នាំ​កន្លង​មក​ហើយ​ កើត​មាន​ជា​ជម្លោះ​នឹង​គ្នា ជា​ញឹកញាប់​ រហូត​ឈាន​ដល់​វាយ​តប់​បង្ក​របួស​ស្នាម​លើ​ប្រពន្ធ The post សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ

បន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ រស់​នៅជាមួយគ្នា ជាង២៤ឆ្នាំ​កន្លង​មក​ហើយ​ កើត​មាន​ជា​ជម្លោះ​នឹង​គ្នា ជា​ញឹកញាប់​ រហូត​ឈាន​ដល់​វាយ​តប់​បង្ក​របួស​ស្នាម​លើ​ប្រពន្ធ ធ្វើ​ឱ្យប្រពន្ធខឹងទៅដាក់ពាក្យប្តឹង​ហើយ កម្លាំង​ជំនាញ​មូលដ្ឋានក៏​បាន​ចុះស្រាវជ្រាវ និង​ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួនជនសង្ស័យជាប្តី។

ហេតុការណ៍ឃាត់ខ្លួន​បុរសជាប្តីនេះ ធ្វើ​ឡើង​នៅ​ចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយ​នាំ​យក​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី សុខ ឡេង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ មាន ឈ្មោះ លី លេង ហៅ ង៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំណែក ជនរងគ្រោះ​ត្រូវ​ជា​ប្រពន្ធ​នោះ មាន ឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោង​តាម​ពាក្យបណ្ដឹងរបស់ឈ្មោះ ជួន ស្រីខួច ភេទស្រី បាន​ប្ដឹងចោទប្រកាន់លើឈ្មោះ លី លេង ហៅង៉ា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវ​ជា​ប្ដី​ពី​បទ​វាយ​លើ​រូប​ខ្លួន​ឱ្យរងរបួសជាទម្ងន់​ ហើយ​លួច​ទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំទៀតផង។

លោកវរសេនីយ៍ត្រី សុខ ឡេង បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពីឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព​ថា រូបគេនិងជនរងគ្រោះ គឺជាប្តីប្រពន្ធនិងគ្នាជាង២៤ឆ្នាំមកហេីយ កាលពីឆ្នាំ២០២២ រូប​គេ​មានជំងឺខូចក្រលៀន និងទៅប្ដូរក្រលៀននៅប្រទេសឥណ្ឌាពេលជាមកវិញ មិនអាចធ្វើការងារធ្ងន់​បាន ហេីយ​រូប​ខ្លួន​ខឹង​នឹង​ប្រពន្ធ​និយាយបែបមេីលងាយ​ជា​រ៉ើយៗផង ខ្លួន​ក៏មានទំនាក់ទំនងស្នេហាជាមួយកូនចៅ ធ្វេីការជាមួយប្រពន្ធរបស់ខ្លួន ក្រោយពីខ្លួនមានស្រីមក ប្រពន្ធតែងតែបង្កបញ្ហាឈ្លោះប្រកែកគ្នា​ជាមួយប្រពន្ធជាញឹកញាប់ លុះនៅ ថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួន​បាន​ផឹកស្រា​ស្រវឹងក៏មានការទាស់ពាក្យសម្ដីជាមួយប្រពន្ធយ៉ាងខ្លាំង​បាន​បញ្ចេញ​កំហឹង​វាយ​ប្រតាយប្រតប់គ្នា​ជាមួយប្រពន្ធបណ្ដាល​ឱ្យប្រពន្ធមានរបួស​ស្នាមជាច្រើនតែម្តង។

ដោយផ្អែកលេីបណ្ដឹង និងចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​កសាង​សំណុំរឿង​បញ្ជូន​មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌ បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បាន​ការ​អនុញ្ញាត​ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង​មាន​ការ​សម្របសម្រួលនីតិវិធីពី  លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ វ៉ាន់ ណាង

The post សមត្ថកិច្ច​ឃាត់​ខ្លួន​បុរសជាប្តី​ម្នាក់​ ករណី​ប្រើហិង្សាបង្ករបួសស្នាមលើប្រពន្ធ appeared first on Kampuchea Thmey Daily.