មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​

មេដឹកនាំអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដកាលពីថ្ងៃសុក្រ ដើម្បីរៀបចំផែនការសម្រាប់ការកសាងឡើងវិញក្រោយសង្គ្រាមរបស់ហ្គាហ្សា ដើម្បីប្រឆាំង... The post មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​ appeared first on Kampuchea Thmey Daily.

មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​

មេដឹកនាំអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដកាលពីថ្ងៃសុក្រ ដើម្បីរៀបចំផែនការសម្រាប់ការកសាងឡើងវិញ ក្រោយសង្គ្រាម​យ៉ាងខ្ទេចខ្ទាំ​​រយៈពេល​១៥ខែ​​។ កា​រកំណត់​កសាងហ្គាហ្សា​ឡើង​វិញ​ កំពុង​ប្រឆាំងនឹងសំណើរបស់លោក ដូណាល់ ត្រាំ របស់​សហរដ្ឋអាមេរិកក្នុងការកាន់កាប់ទឹកដីដោយគ្មានប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)

មេដឹកនាំអារ៉ាប់ជាច្រើនរូបបានជួបប្រជុំគ្នានៅរាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត អំពីផែនការកាសាងតំបន់ហ្គាហ្សាឡើងវិញ និងប្រឆាំងនឹងផែនការរបស់លោកត្រាំ។ ប្រភព​ស្និទ្ធ​នឹង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​បាន​បញ្ចប់​ហើយ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​ភ្លាមៗ​ទេ។

ការិយាល័យរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បាននិយាយថា លោកបានចាកចេញពីរដ្ឋធានីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ ទោះយ៉ាងណាលទ្ធផលនៃកិច្ចប្រជុំមិនទាន់ត្រូវបានផ្សព្វផ្សាយនោះទេ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំភាតរភាពក្រៅផ្លូវការនេះ នឹងត្រូវបានដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់គ្រាអាសន្នដែលនឹងធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី៤ខែមីនាខាងមុខ។

(រូបភាព៖ New York Times)

គួរបញ្ជាក់ថាផែនការរបស់លោក ត្រាំ បានបង្កឱ្យមានការខឹងសម្បារជាសកល នៅពេលដែលលោកបានស្នើឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់ទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី។

មេដឹកនាំអារ៉ាប់មើលឃើញថាផែនការជំនួសសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជារឿងចាំបាច់និងជាបញ្ហាប្រឈមបំផុត ខណៈតំបន់ហ្គាហ្សាដែលភាគច្រើនស្ថិតក្នុងការបំផ្លិចបំផ្លាញ បន្ទាប់ពីសង្គ្រាមជាង១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការកសាងឡើងវិញនឹងត្រូវចំណាយអស់ជាង ៥៣ ពាន់លានដុល្លារអាមេរិក។

បើតាមផែនការនេះមានចំនួន៣ដំណាក់កាល ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំដើម្បីសាងសង់ហ្គាហ្សាឡើងវិញ។ ដំណាក់​កាល​ដំបូង​ដែល​មាន​រយៈ​ពេល​ប្រាំមួយ​ខែ​នឹង​ផ្តោត​លើការ​ងើប​ឡើង​វិញ​ដំបូងនិង​ការ​យក​កំទេច​កំទី​ចេញ។ ដំណាក់កាលទីពីរ​នឹង​តម្រូវ​ឱ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​កំណត់​ផែនការ​លម្អិត​សម្រាប់​ការ​កសាង​ឡើង​វិញ​និង​ការ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ។ ដំណាក់កាលចុងក្រោយនឹការផ្តល់លំនៅដ្ឋាន និងសេវាកម្ម និងការបង្កើតផ្លូវនយោបាយដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរដែលជាប៉ាឡេស្ទីនឯករាជ្យពីអ៊ីស្រាអែល៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post មេដឹកនាំ​អារ៉ាប់​កំណត់​យក​លើផែនការកសាង​ហ្គាហ្សាឡើងវិញ ផ្ទុយសំណើ​ត្រាំ​ appeared first on Kampuchea Thmey Daily.