ពលរដ្ឋជាង ២ពាន់នាក់ មកបំពេញបែបបទ ទទួលយកដំណោះស្រាយ ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន

កំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញ ដី តូប ពីក្រុមហ៊ុន ជា សារ៉ន ជាង ២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយក តាមដំណោះស្រាយ របស់អាជ្ញាធរខេត្តកំពត ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកយកពាក្យ ដើម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ដែល លោកអភិបាលខេត្ត បានធ្វើការបង្ហាញអំពី ជំហានទី១ ក្នុងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន កន្លងទៅ នៅបរិវេណ វត្តអង្គល្បើក ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ ក្នុងថ្ងៃទី១ នៃការមកទទួលពាក្យនេះមានការចូលរួមពីប្រជាពលរដ្ឋជាង ២ពាន់នាក់។ សូមបញ្ជាក់ថា សម្រាប់យន្តការជំហ៊ានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិជូន ចំពោះអ្នកមិនទាន់បង់គ្រប់ បន្តការបង់លុយចូលគណនី […]

ពលរដ្ឋជាង ២ពាន់នាក់ មកបំពេញបែបបទ ទទួលយកដំណោះស្រាយ ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន

កំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញ ដី តូប ពីក្រុមហ៊ុន ជា សារ៉ន ជាង ២ពាន់នាក់ បានមកដាក់ពាក្យស្នើសុំទទួលយក តាមដំណោះស្រាយ របស់អាជ្ញាធរខេត្តកំពត ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកយកពាក្យ ដើម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ដែល លោកអភិបាលខេត្ត បានធ្វើការបង្ហាញអំពី ជំហានទី១ ក្នុងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន កន្លងទៅ នៅបរិវេណ វត្តអង្គល្បើក ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។

ក្នុងថ្ងៃទី១ នៃការមកទទួលពាក្យនេះមានការចូលរួមពីប្រជាពលរដ្ឋជាង ២ពាន់នាក់។

សូមបញ្ជាក់ថា សម្រាប់យន្តការជំហ៊ានទី១នេះ គឺសំដៅទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានទិញដីបង់លុយរួច ទិញតូបបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លងកម្មសិទ្ធិជូន ចំពោះអ្នកមិនទាន់បង់គ្រប់ បន្តការបង់លុយចូលគណនី សាលាដំបូងខេត្តកំពត។

សូមរំលឹកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ជា សារ៉ន និងបង្ហាញពីយន្តការដោះស្រាយ ជំហានទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ និងប្រព័ន្ធតុលាការ នៅក្នុងបរិវេណវត្តអង្គចន្ទចរិយា (វត្តអង្គល្បើក) ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ហើយបានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះពាក់ព័ន្ធនិងក្រុមហ៊ុន ជា សារ៉ន មកដាក់ពាក្យស្នើសុំការដោះស្រាយចំពោះករណីទិញដី ទិញតូប នៅសាលមហាជន សាលាខេត្តកំពត៕