មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំធ្វើសមយុទ្ធជាក់ស្តែង ករណីភ្លើងឆេះអគារ នៅថ្ងៃទី១៩
សមយុទ្ធនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំ ការបាញ់ផ្សែង, សម្លេងប្រកាសអាសន្ន, ការបាញ់ទឹកដោយរថយន្តពន្លត់អគ្គិភ័យ... The post មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំធ្វើសមយុទ្ធជាក់ស្តែង ករណីភ្លើងឆេះអគារ នៅថ្ងៃទី១៩ appeared first on Kampuchea Thmey Daily.

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំធ្វើ សមយុទ្ធជាក់ស្តែង (ករណីភ្លើងឆេះអគារ) នៅទីតាំងអគារថ្មី នៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ ក្បែរអគារសួត ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០៖០០នាទី ព្រឹក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យ នាថ្ងៃទី១៣ ខែមិថុនា។

សមយុទ្ធនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំ ការបាញ់ផ្សែង, សម្លេងប្រកាសអាសន្ន, ការបាញ់ទឹកដោយរថយន្តពន្លត់អគ្គិភ័យ, ការជម្លៀសអ្នកជំងឺទៅខាងក្រោយអគារសម្តេចតេជោ ហ៊ុន សែន និងការជម្លៀសរថយន្តនៅទីតាំងកើតហេតុចេញតាមច្រកខាងក្រោយ ផ្នែកជំងឺមហារីក។
ហេតុដូច្នេះ សូមអ្នកជំងឺ អ្នកកំដរអ្នកជំងឺ ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងប្រជាពលរដ្ឋទាំងអស់ ជៀសវាងនូវការភាន់ច្រឡំដែលអាចបង្កជាចលាចលនានាជាយថាហេតុ៕

The post មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងរៀបចំធ្វើសមយុទ្ធជាក់ស្តែង ករណីភ្លើងឆេះអគារ នៅថ្ងៃទី១៩ appeared first on Kampuchea Thmey Daily.