ភ្លៀងខ្លាំងបណ្តាលឲ្យជន់លិចផ្លូវនៅរដ្ឋធានីបាងកកនិងខេត្តជុំវិញមួយចំនួន
ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ បានបណ្តាលឱ្យមានទឹកជំនន់នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ដែលនាំឱ្យមានការកកស្ទះចរា... The post ភ្លៀងខ្លាំងបណ្តាលឲ្យជន់លិចផ្លូវនៅរដ្ឋធានីបាងកកនិងខេត្តជុំវិញមួយចំនួន appeared first on Kampuchea Thmey Daily.

ភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ បានបណ្តាលឱ្យមានទឹកជំនន់នៅតាមដងផ្លូវជាច្រើនក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៥ខែឧសភានេះ។

តាំងពីម៉ោង៧ដល់ម៉ោងម៉ោង៨ជាងព្រឹកផ្លូវនៅក្នុងសង្កាត់ជាច្រើនបានជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏ខ្លាំងនៅថ្ងៃអង្គារនេះ។ ផ្លូវដែលបានជន់លិចរួមមាន Phraeksa ក្នុងខេត្ត Samut Prakan រួមទាំង ផ្លូវ Rama IX, ផ្លូវ Somdet Phra Pinklao និងផ្លូវ Srinagarindra ក្នុងទីក្រុងបាងកក។ នគរបាលបានជំរុញដល់សាធារណជន ជៀសវាងផ្លូវដែលជន់លិច ដោយសារទឹកជំនន់នៅតែបន្តកើតមាននៅឡើយ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ភ្លៀងធ្លាក់ពីតិចទៅមធ្យម និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេសង្កេតឃើញនៅទូទាំងផ្នែកជាច្រើននៃទីក្រុងបាងកក និងតំបន់ជុំវិញពេញមួយព្រឹកនេះ។

ខណ្ឌដែលរងផលប៉ះពាល់ក្នុងទីក្រុងបាងកក រួមមាន Thung Khru, Rat Burana, Yannawa, Pathumwan, Sathorn, Bang Kho Laem, Bang Rak, Thonburi, Chom Thong, Bang Khun Thian, Khlong San, Bangkok Yai, Pom Prap Sattru Phai, Phra Nakhon, Bangkok Noi, Ratchathewi, Dusit, Phaya Thai, Din Daeng, Chatuchak, Bang Khwo To, Bang Sue, ព្រមទាំង Bang Sue និងផ្នែកផ្សេងៗនៃSamut Prakan។
ដោយសារបញ្ហាអាកាសធាតុនេះនាយកដ្ឋានឧតុនិយមថៃ បានណែនាំ អ្នករស់នៅក្នុងទីក្រុងបាងកក និងខេត្តជិតខាងឱ្យតាមដានបច្ចុប្បន្នភាពអាកាសធាតុយ៉ាងជិតស្និទ្ធ និងជៀសវាងផ្លូវដែលងាយរងទឹកជំនន់ ឬកកស្ទះខ្លាំង ប្រសិនបើការធ្វើដំណើរមិនសំខាន់ និងបានណែនាំផងដែរឲ្យបើកបរដោយប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព៕


អត្ថបទ៖ ប៊ុន សុភាព
The post ភ្លៀងខ្លាំងបណ្តាលឲ្យជន់លិចផ្លូវនៅរដ្ឋធានីបាងកកនិងខេត្តជុំវិញមួយចំនួន appeared first on Kampuchea Thmey Daily.