ពូទីន៖ ខ្ញុំ​សង្ឃឹម​ថា អាវុធ​នុយក្លេអ៊ែរ​នឹង​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ជម្លោះ​អ៊ុយក្រែ​ន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងភាពយន្តឯកសារដែលបានចាក់ផ្សាយកាលពីថ្ងៃទី​​៤​ខែឧសភា​ឆ្នាំ​២០២៥​លើ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​​ថា វា​មិន​ទាន់... The post ពូទីន៖ ខ្ញុំ​សង្ឃឹម​ថា អាវុធ​នុយក្លេអ៊ែរ​នឹង​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ជម្លោះ​អ៊ុយក្រែ​ន appeared first on Kampuchea Thmey Daily.

ពូទីន៖ ខ្ញុំ​សង្ឃឹម​ថា អាវុធ​នុយក្លេអ៊ែរ​នឹង​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ជម្លោះ​អ៊ុយក្រែ​ន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងភាពយន្តឯកសារដែលបានចាក់ផ្សាយកាលពីថ្ងៃទី​​៤​ខែឧសភា​ឆ្នាំ​២០២៥​លើ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​​ថា វា​មិន​ទាន់​ចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ ហើយ​លោក​បានសម្តែងក្តីសង្ឃឹមថា វានៅតែមិនចាំបាច់​បែប​នេះ​ត​ទៅ​ថ្ងៃ​មុខ​ទៀត ដោយសង្កត់ធ្ងន់ទៅលើសមត្ថភាពរបស់រុស្ស៊ីក្នុងការសម្រេចបាននូវគោលដៅយោធារបស់ខ្លួនតាមមធ្យោបាយសាមញ្ញ​ដែល​មិន​មែន​ជា​​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

លោក ពូទីន ​បាន​បញ្ជាក់​ថា រុស្ស៊ី​មាន​ធនធាន និង​សមត្ថភាព​យុទ្ធសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​បន្ត​ជម្លោះ​ដោយ​មិន​ងាក​មក​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ មេ​ដឹក​នាំ​រុស្ស៊ី​និយាយថា៖ «ខ្ញុំមិនជឿថាវិធានការបែបនេះនឹងចាំបាច់ទេ។ រុស្ស៊ីមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំពេញគោលបំណងរបស់ខ្លួន ដោយប្រើវិធីសាស្រ្តដែលមិនមែន​នុយក្លេអ៊ែរដែលមានស្រាប់។ យ៉ាងណាក៏ដោយ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់យើងនៅតែជាការរារាំង និងធានាអធិបតេយ្យភាព»។

ការអត្ថាធិប្បាយនេះ កើតឡើងចំពេលមានភាពតានតឹងកើនឡើង នៅពេលដែលបណ្តាប្រទេសលោកខាងលិចបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែននូវសព្វាវុធទំនើបៗ ហើយខណៈដែលសក្ដានុពលសមរភូមិមិនមានសញ្ញាច្បាស់លាស់នៃដំណោះស្រាយ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថ្មីៗនេះបានរិះគន់បទឈប់បាញ់បណ្តោះអាសន្នមួយដែលបានស្នើឡើង​ដោយ​រដ្ឋាភិបាល​លោក ពូទីន ​ជា​ឯកតោភាគី​នៅជុំវិញថ្ងៃទី​៩​ខែឧសភា ដែលជាទិវាជ័យជម្នះ​របស់រុស្ស៊ី។ លោក ហ្សេលេនស្គី បាន​ប្រាប់​​ថា អ៊ុយក្រែនមិនអាចធានាសុវត្ថិភាពរបស់មេដឹកនាំអន្តរជាតិដែល​ចូលរួម​ក្នុង​ទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះ​​នេះ​ឡើយ។ លោក​​និយាយ​​ថា៖ «យើងមិនអាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ ពួកគេទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នក ដូច្នេះហើយយើងនឹងមិនផ្តល់ការធានាណាមួយដល់អ្នក​ទេ»។

ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​បែប​នេះ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានចេញការព្រមានយ៉ាងខ្លាំងៗ​ចំពោះអ៊ុយក្រែន ដោយបញ្ជាក់ថា ការរស់រានមានជីវិតរបស់​ក្រុង​កៀវមិនអាចធានាបានឡើយ បើអ៊ុយក្រែន​បើកការវាយប្រហារលើទីក្រុងមូស្គូ ក្នុងអំឡុងពេលប្រារព្ធទិវាជ័យជម្នះ​៩​ឧសភាខាងមុខ។

លោក Medvedev បានប្រកាស​ថា៖ «ប្រសិនបើមានការបង្កហេតុពិតប្រាកដនៅថ្ងៃទី៩​ខែឧសភា គ្មាននរណាម្នាក់អាចធានាថាទីក្រុង​កៀវ​នឹងរស់រានមានជីវិតដល់ថ្ងៃទី​១០​ខែឧសភានោះទេ»៕

ដោយ៖ ឈាង

ចុចអាន៖ រុស្ស៊ី​ព្រមាន​អ៊ុយក្រែន បើ​ហ៊ាន​វាយ​ប្រហារ​ថ្ងៃ​៩ឧសភា ក្រុងកៀវ​ទំនងមិន​អាច​រស់ដល់​ថ្ងៃ​១០​ឧសភា​ទេ

The post ពូទីន៖ ខ្ញុំ​សង្ឃឹម​ថា អាវុធ​នុយក្លេអ៊ែរ​នឹង​មិន​ត្រូវ​បាន​ប្រើ​ក្នុង​ជម្លោះ​អ៊ុយក្រែ​ន appeared first on Kampuchea Thmey Daily.