ពលរដ្ឋស្នើមន្ត្រីជំនាញ ពន្លឿនការជួសជុល និងដាក់គម្របលូ ក្បែរផ្សារ ២០០២
ពលរដ្ឋស្នើមន្ត្រីជំនាញ ពន្លឿនការជួសជុល និងដាក់គម្របលូ ក្បែរផ្សារ ២០០២... The post ពលរដ្ឋស្នើមន្ត្រីជំនាញ ពន្លឿនការជួសជុល និងដាក់គម្របលូ ក្បែរផ្សារ ២០០២ appeared first on Kampuchea Thmey Daily.

ប្រជាពលរដ្ឋ ស្នើសុំអាជ្ញាធរ ជួយពន្លឿនចុះមកដាក់គម្របលូនៅក្បែរផ្សារ ២០០២ ដែលបាក់រយៈពេល ០៥ ថ្ងៃមកហើយ ដោយសារចំណុចនេះងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ជាក់ស្ដែងគម្របលូបាក់ក្បែរផ្សារ ២០០២ នេះ នៅតាមបណ្ដោយផ្លូវ ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រី ហ៊ួង ជាពលរដ្ឋតែងតែឧស្សាហ៍ឆ្លងកាត់តំបន់នេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់តែងឆ្លងកាត់តាមបណ្តោយផ្លូវ ២០០២ នេះ ហើយមួយរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រហែល ០៤ ទៅ០៥ ថ្ងៃហើយ គម្របលូនៅលើផ្លូវនេះ បានបាក់ ដោយគ្រាន់តែឃើញមានអាជ្ញាធរចុះប្រមូលដុំថ្មជាច្រើន និងមែកត្នោត ទៅដាក់លើគម្របលូដែលបាក់តែប៉ុណ្ណោះ។

អ្នកស្រី បន្តថា បើអ្នកធ្វើដំណើរពេលព្រឹក ឬថ្ងៃអី គឺមើលឃើញ។ ដោយឡែក នៅពេលយប់ងងឹត ប្រាកដណាស់ភាគច្រើន ពលរដ្ឋឆ្លងកាត់ មើលមិនឃើញនោះឡើយ ដោយសារមិនមានពន្លឺចំណាំងផ្លាត ដែលជាហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម ក៏បានបញ្ជាក់ឲ្យ កម្ពុជាថ្មី ដឹងដែរថា ពាក់ព័ន្ធករណីបាក់គម្របលូក្បែរផ្សារ ២០០២ ខាងលើនេះ លោកបានរាយការណ៍ទៅកាន់មន្ទីរសាធារណៈរាជធានីភ្នំពេញរួចរាល់ហើយ ហើយនឹងយកមកដាក់វិញនាពេលខាងមុខនេះផងដែរ៕
អត្ថបទ ៖ រដ្ឋា
The post ពលរដ្ឋស្នើមន្ត្រីជំនាញ ពន្លឿនការជួសជុល និងដាក់គម្របលូ ក្បែរផ្សារ ២០០២ appeared first on Kampuchea Thmey Daily.