ប្រទេសអឺរ៉ុបចំនួន៧ រួមគ្នាអំពាវនាវឱ្យមានសកម្មភាពមនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សា
អូស្លូ៖ ប្រទេសន័រវេស រួមជាមួយប្រទេសអ៊ីស្លង់ អៀរឡង់ លុចសំបួ ម៉ាល់តា ស្លូវេនី និងអេស្បាញ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងការព្រួយបារម្ភ ចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា និងអំពាវនាវឱ្យមានការផ្លាស់ប្តូរជាបន្ទាន់នូវគោលនយោបាយរបស់អ៊ីស្រាអែល។ ប្រទេសនានាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនឹងមិននៅស្ងៀមនៅចំពោះមុខមហន្តរាយមនុស្សធម៌ ដែលបង្កើតឡើងដោយមនុស្ស ដែលកំពុងកើតឡើងនៅចំពោះមុខយើងនៅក្នុងតំបន់ហ្គាហ្សានោះទេ” ដោយកត់សម្គាល់ថាមនុស្សជាង ៥ម៉ឺន នាក់បានបាត់បង់ជីវិត និងព្រមានថា មនុស្សជាច្រើនទៀតអាចប្រឈមនឹងការអត់ឃ្លានក្នុងរយៈពេលប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខនេះដោយគ្មានការអន្តរាគមន៍ជាបន្ទាន់។ សេចក្តីថ្លែងការណ៍បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “ផ្លាស់ប្តូរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនជាបន្ទាន់” បដិសេធពីប្រតិបត្តិការយោធាបន្ថែមទៀត និងលុបចោលទាំងស្រុងនូវការបិទផ្លូវ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ សេចក្ដីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការគាំទ្រ និងបើកលទ្ធភាពទទួលបានសម្រាប់អង្គការសហប្រជាជាតិ និង

អូស្លូ៖ ប្រទេសន័រវេស រួមជាមួយប្រទេសអ៊ីស្លង់ អៀរឡង់ លុចសំបួ ម៉ាល់តា ស្លូវេនី និងអេស្បាញ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងការព្រួយបារម្ភ ចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា និងអំពាវនាវឱ្យមានការផ្លាស់ប្តូរជាបន្ទាន់នូវគោលនយោបាយរបស់អ៊ីស្រាអែល។
ប្រទេសនានាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងនឹងមិននៅស្ងៀមនៅចំពោះមុខមហន្តរាយមនុស្សធម៌ ដែលបង្កើតឡើងដោយមនុស្ស ដែលកំពុងកើតឡើងនៅចំពោះមុខយើងនៅក្នុងតំបន់ហ្គាហ្សានោះទេ” ដោយកត់សម្គាល់ថាមនុស្សជាង ៥ម៉ឺន នាក់បានបាត់បង់ជីវិត និងព្រមានថា មនុស្សជាច្រើនទៀតអាចប្រឈមនឹងការអត់ឃ្លានក្នុងរយៈពេលប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខនេះដោយគ្មានការអន្តរាគមន៍ជាបន្ទាន់។
សេចក្តីថ្លែងការណ៍បានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “ផ្លាស់ប្តូរគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនជាបន្ទាន់” បដិសេធពីប្រតិបត្តិការយោធាបន្ថែមទៀត និងលុបចោលទាំងស្រុងនូវការបិទផ្លូវ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្ដីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការគាំទ្រ និងបើកលទ្ធភាពទទួលបានសម្រាប់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ រួមទាំងទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA)។
ប្រទេសអឺរ៉ុបទាំង៧ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះដំណោះស្រាយរដ្ឋពីរ និងសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប្រជាជនប៉ាឡេស្ទីន ដោយសន្យាថា នឹងធ្វើការក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងសហការជាមួយដៃគូក្នុងតំបន់ ដើម្បីបន្តដំណោះស្រាយដោយសន្តិភាព និងនិរន្តរភាព៕
ប្រែសម្រួល ឈូក បូរ៉ា