ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីឡាវម្នាក់ដែលប៉ុនប៉ងចូលប្រទេសថៃនៅស្ពានមិត្តភាពថៃ-ឡាវទី១ ក្នុងខេត្តក្នុង Nong Khai ពីបទរត់ពន្ធថ្នាំEcstasy ... The post ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​ appeared first on Kampuchea Thmey Daily.

ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​

យោង​តាម​ការចេញផ្សាយរបស់ Laotian Times កាលពីថ្ងៃទី ១១ ឧសភា ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីឡាវម្នាក់ដែលប៉ុនប៉ងចូលប្រទេសថៃនៅស្ពានមិត្តភាពថៃ-ឡាវទី១ ក្នុងខេត្តក្នុង Nong Khai ពីបទរត់ពន្ធថ្នាំ Ecstasy (ស្រដៀងថ្នាំមេតំហ្វេតាមីន) ​មានតម្លៃប្រហែល ៥៥លានបាត (១.៤៨ លានដុល្លារ)។

(រូបភាព៖​ CIA)

ដំបូង​ឡើយ សមត្ថកិច្ច​ថៃសង្ស័យ​រថយន្ត​ Toyota ​ពណ៌​ប្រាក់ពាក់​ស្លាក​លេខ​ឡាវ ប៉ុនប៉ង​ឆ្លង​ដែន ក៏​សុំ​ឆែកឆេរ​រថយន្ត​។ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ ប៉ូលិស​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន ១៣៧,០០០ កញ្ចប់​ក្នុង​ថង់​ប្លាស្ទិក​ចំនួន ១៣៩ ថង់។ ថ្នាំគ្រាប់នេះមានពណ៌ផ្សេងៗគ្នា រួមមានពណ៌បៃតង ពណ៌ស្វាយ និងពណ៌ទឹកក្រូច។

ជនសង្ស័យមានឈ្មោះហៅក្រៅថា Namwan ​អាយុ២៣ឆ្នាំ ក្រោយមកបានសារភាពថា នាងត្រូវបានជួលដោយជនជាតិឡាវម្នាក់ទៀត ឱ្យដឹកថ្នាំញៀនទៅឱ្យអ្នកទទួលនៅផ្សារទំនើបមួយក្នុងខេត្ត Nong Khai ជាថ្នូរនឹងប្រាក់ចំនួន ១០,០០០បាត (ប្រហែល ៣០៤ ដុល្លារអាមេរិក)។

ថ្នាំញៀន​ដែល​រឹបអូស​បាន​និង​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​ស៊ើបអង្កេត​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

(រូបភាព៖​ CIA)

អត្ថបទ៖​ ប៊ុន សុភាព

The post ប៉ូលិសថៃចាប់ខ្លួនស្ត្រី​ឡាវ​នៅ​ព្រំដែន​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​១៤ម៉ឺន​គ្រាប់​ appeared first on Kampuchea Thmey Daily.