បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ

បណ្ណាល័យ គោប្រាក់ ដែលជាទីតាំងបណ្តុំនូវសៀវភៅចម្រុះសម្រាប់អាន និងខ្ចីដោយឥតគិតថ្លៃ របស់ Rick គោប្រាក់ The post បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.

បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ

បណ្ណាល័យ គោប្រាក់ ដែលជាទីតាំងបណ្តុំនូវសៀវភៅចម្រុះសម្រាប់អាន និងខ្ចីដោយឥតគិតថ្លៃ របស់ Rick Kh គោប្រាក់ ដែលមហាជនស្គាល់ថាជាអ្នកផលិតមាតិកាមួយរូបទាក់ទងនឹងសកម្មភាពកម្សាន្តបែបប្រវត្តិសាស្ត្រ និងសង្គម បានបើកដំណើរការហើយនៅថ្ងៃនេះ ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប។

ក្រោយការដើរប្រមូលទិញសៀវភៅពីគ្រប់ទិសទី និងការខិតខំប្រឹងប្រែងក្នុងការគៀរគរឱ្យមានការបរិច្ចាគ នៅថ្ងៃទី២៦ ខែមេសា បណ្ណាល័យសាធារណៈមួយនេះ បានលេចចេញជារូបរាងយ៉ាងពិតប្រាកដ ដោយនាំយកនូវចំណេះដឹងដ៏ទូលំទូលាយ តាមរយៈសៀវភៅដែលត្រូវបានរៀបចំពេញផ្ទៃនៃបណ្ណាល័យ គោប្រាក់

បើតាមគម្រោងរបស់លោក Orn Richard ក្នុងការរៀបចំបណ្ណាល័យសាធារណៈកាលពីពេលកន្លងមកគឺមិនមែន ១០០ក្បាល ឬក៏ ១០០០ក្បាល នោះឡើយ អ្នកផលិតមាតិការូបនេះ គ្រោងចង់បានសៀវភៅសរុប ១៣៥០០ក្បាល សម្រាប់រៀបចំក្នុងទីតាំងបណ្ណាល័យសាធារណៈរបស់ខ្លួន។ ខណៈក៏កំពុងទទួលការបរិច្ចាគសៀវភៅ ដើម្បីបំពេញចន្លោះបន្ថែម ដោយសប្បុរសជនអាចផ្តល់ជូនបណ្ណាល័យតាមរយៈ (+855 88 668 7997) ។

បណ្ណាល័យសាធារណៈមួយនេះ គឺបើកដំណើរការឱ្យយុវជន និងកុមារ ចូលអានសៀវភៅដោយឥតគិតថ្លៃ ដោយមានតុសម្រាប់អង្គុយអាន។ មិនតែប៉ុណ្ណោះ គ្រប់សៀវភៅទាំងអស់ សុទ្ធតែបើកទូលាយឱ្យអ្នកចូលចិត្តអាន អាចខ្ចីយកទៅអានដោយឥតគិតថ្លៃផងដែរ។

គួរជម្រាបថា បណ្ណាល័យ គោប្រាក់ មានទីតាំងស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីមន្ទីរពេទ្យគន្ធបុផ្ផាសៀមរាប ។

សូមជម្រាបថា Orn Richard ជាអ្នកផលិតមាតិកាមួយរូប ដែលតែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជាការជួយសហគមន៍មនុស្សចាស់ ការជួយជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ ក៏ដូចជាសាលារៀននៅតំបន់ដាច់ស្រយាលផងដែរ។ ខណៈកាលពីខែកុម្ភៈកន្លងទៅ លោកទើបតែបានបន្ថែម​ផ្ទះជួល​ ២​កន្លែង សម្រាប់​ឱ្យ​និស្សិត​មាន​កន្លែងស្នាក់​នៅ ព្រម​ទាំង​ទិញ​សម្ភារៈសិក្សា​ រួមនិងសម្ភារៈ​ប្រើប្រាស់​ទៅចែកជូន​កុមារ​ៗ​នៅ​ទីជនបទដាច់ស្រយាល​នៃ​ខេត្ត​ពោធិ៍សាត់៕

គោប្រាក់

The post បណ្ណាល័យសាធារណៈសម្រាប់អាននិងខ្ចីឥតថ្លៃ របស់ Rick Kh គោប្រាក់ ដាក់ដំណើរការហើយនៅថ្ងៃនេះ appeared first on Kampuchea Thmey Daily.