រោងចក្រ Ford នៅកម្ពុជា ពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តជាង១ ម៉ឺនគ្រឿង​

ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយាន​យន្តនៅ​កម្ពុជា ក្នុងនោះ រថយន្ត Ford... The post រោងចក្រ Ford នៅកម្ពុជា ពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តជាង១ ម៉ឺនគ្រឿង​ appeared first on Kampuchea Thmey Daily.

រោងចក្រ Ford នៅកម្ពុជា ពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តជាង១ ម៉ឺនគ្រឿង​

ក្រុមហ៊ុន​ដំឡើង​រថយន្ត​ Ford នៅកម្ពុជា បានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែម​មួយ​ទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ​ងារ​បាន​ជា​ច្រើន​កន្លែង ខណៈ ក្រុមហ៊ុន​បានពង្រីកការវិ​និយោ​គនូវទំហំទឹកប្រាក់​​ពី ២១​លានដុល្លារអាមេរិក ទៅ ២៦,៨លាន​ដុល្លារ និង​បាន​ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា ដល់ ១២ហិកតា។

រោងចក្រដំឡើងគ្រឿងបង្គុំថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានលើកឡើងថា ក្រុមហ៊ុនបាន​ផ្លាស់​ប្តូរចង្វាក់​ផលិត​កម្ម​​ពីកម្រិតដំឡើង CKD មកកម្រិត IKD-1 ដែល​អាចបង្កើនសមត្ថភាព ផលិត​រថ​យន្តលើសពី ១០,០០០​​គ្រឿង​ក្នុងមួយឆ្នាំ។

ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយាន​យន្តនៅ​កម្ពុជា ក្នុងនោះ រថយន្ត Ford បានទទួលការគាំទ្រពីសំណាក់​ប្រជា​ពលរដ្ឋកម្ពុជារហូតដល់ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុង​ចំណោមទីផ្សាររថយន្តថ្មី អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ដោយគិត​ចាប់​ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្ន។

សូមជំរាបថា រោងចក្រ Ford ត្រូវបានទទួលស្គាល់​ជាអន្តរ​ជាតិ​លើលេខតួរថយន្តផលិតនៅកម្ពុជា Made In Cambodia ដោយសមាគមវិស្វករយានយន្ត ខណៈក្រុម​ហ៊ុន​បានដំឡើងរថយន្ត​សរុប​ចំនួន ៧,៤៩២ គ្រឿងរួចមកហើយ៕

អត្ថបទ៖ ឡេង ដេត

The post រោងចក្រ Ford នៅកម្ពុជា ពង្រីកទុនវិនិយោគ បង្កើនសមត្ថភាពផលិតរថយន្តជាង១ ម៉ឺនគ្រឿង​ appeared first on Kampuchea Thmey Daily.