ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ
ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការដាក់លក់សំបុត្រវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបលំដាប់ទី ៣ របស់ទ្វីប អាស៊ី AFC Challenge League... The post ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ appeared first on Kampuchea Thmey Daily.

ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការអំពីការដាក់លក់សំបុត្រ វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបលំដាប់ទី ៣ របស់ទ្វីប អាស៊ី AFC Challenge League។

យោងតាមទំព័រ Facebook ផ្លូវការរបស់ ព្រះខ័នរាជស្វាយរៀង បានប្រកាសថា សំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រវាងក្រុមតំណាង កម្ពុជា មួយនេះ ទល់នឹងក្រុម FK Arkadag របស់ តួកមេនីស្ថាន នឹងដាក់លក់ចាប់ពីថ្ងៃទី ១ ខែ ឧសភា តទៅ។
សម្រាប់សំបុត្រទស្សនានេះ នឹងដាក់លក់នៅពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់ រួមទាំងមានដាក់លក់នៅលើ APP: PKR Svay Rieng និងរោងភាពយន្ត LEGEND CINEMA សាខា Eden Garden ផងដែរ។

តម្លៃសំបុត្រទស្សនាចែកចេញជា ៣ ផ្នែក៖
-ផ្នែកទី ១ (ជាន់ទី ១) Zone A មានតម្លៃ ៥,០០០ រៀល
-ផ្នែកទី ២ (ជាន់ទី ២) Zone B មានតម្លៃ ៨,០០០ រៀល
-ផ្នែកទី ៣ (ជាន់ទី ៣) Zone C មានតម្លៃ ៥,០០០ រៀល
សូមបញ្ជាក់ជាថ្មីថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានពាន AFC Challenge League រវាងក្រុម ព្រះខ័នរាជស្វាយរៀង និង FK Arkadag នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រទេស កម្ពុជា នាថ្ងៃទី ១០ ខែ ឧសភា ខាងមុខ៕

អត្ថបទ៖ សេម កុសល
The post ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ appeared first on Kampuchea Thmey Daily.