ដ្រូនចម្លែក ហោះឆ្វែលមូលដ្ឋានទ័ពធំៗរបស់អាមេរិក នៅអង់គ្លេស
កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ កងទ័ពអាកាសអាមេរិក បញ្ជាក់ថា មានដ្រូនចម្លែកជាច្រើនគ្រឿងបានហោះឆ្វែលមូលដ្ឋានទ័ពធំរបស់ខ្លួនចំនួន៣នៅអង់គ្លេស... The post ដ្រូនចម្លែក ហោះឆ្វែលមូលដ្ឋានទ័ពធំៗរបស់អាមេរិក នៅអង់គ្លេស appeared first on Kampuchea Thmey Daily.
កាលពីថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤ កងទ័ពអាកាសអាមេរិក បញ្ជាក់ថា មានដ្រូនចម្លែកជាច្រើនគ្រឿងបានហោះឆ្វែលមូលដ្ឋានទ័ពធំរបស់ខ្លួនចំនួន៣នៅអង់គ្លេស។
តាមការឲ្យដឹងពីអ្នកនាំពាក្យកងទ័ពអាកាស, ដ្រូនទាំងនេះ ត្រូវចាប់សញ្ញាឃើញនៅឯមូលដ្ឋាន Lakenheath និង Mildenhall នៅទីក្រុង Suffolk និងមូលដ្ឋាន Feltwell នៅទីក្រុង Norfolk ចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២២ខែវិច្ឆិកា។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពអាកាសអាមេរិក មិនបញ្ជាក់ឡើយថាតើខ្លួនធ្វើសកម្មភាពអ្វី ដើម្បីទប់ទល់ជាមួយទាំងនោះដែរឬក៏អត់ ខណៈមន្ទីរបញ្ចកោណក៏មិនផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធរឿងនេះដែរ ដោយអះអាងថា នេះជារឿងរសើប ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិ។
ស្របពេលជាមួយគ្នានោះ ក្រសួងការពារជាតិអង់គ្លេសក៏មិនធ្វើអត្ថាធិប្បាយអ្វីដែរជុំវិញរឿងនេះ ប៉ុន្តែប្រកាសថា ខ្លួននឹងចាត់វិធានការចាំបាច់គ្រប់យ៉ាង ដើម្បីធានាសន្តិសុខ។
សូមបញ្ជាក់ថា Lakenheath គឺជាមូលដ្ឋានទ័ពអាកាសមួយក្នុងចំណោមមូលដ្ឋានទ័ពអាកាសទាំង៣របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអង់គ្លេស។
មូលដ្ឋាននោះគឺជាទីតាំងដាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ពេញមួយសម័យសង្រ្គាមត្រជាក់ ពោលគឺស្តុកក្បាលគ្រាប់អាមេរិកចំនួន១១០គ្រាប់ ប៉ុន្តែបានដកចេញវិញក្នុងឆ្នាំ២០០៨ ហើយថ្មីៗនេះ ក៏មានដំណឹងលេចធ្លាយដែរថា មន្ទីរបញ្ចកោណកំពុងរៀបចំមូលដ្ឋាននេះ ដើម្បីដាក់អាវុធនុយក្លេអ៊ែរសាជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
The post ដ្រូនចម្លែក ហោះឆ្វែលមូលដ្ឋានទ័ពធំៗរបស់អាមេរិក នៅអង់គ្លេស appeared first on Kampuchea Thmey Daily.