ក្រសួងយុត្តិធម៌ ចុះMOUជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា (KAS)

១.ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ... The post ក្រសួងយុត្តិធម៌ ចុះMOUជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា (KAS) appeared first on Kampuchea Thmey Daily.

ក្រសួងយុត្តិធម៌ ចុះMOUជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា (KAS)

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា (KAS) នៅទីស្តីការក្រសួងយុត្តិធម៌។

អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលដៅរួមពាក់ព័ន្ធនឹងការលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និងការពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ អនុស្សរណៈនៃការយោគយល់គ្នាខាងលើ រួមមានសកម្មភាពសំខាន់ៗមួយចំនួន ដូចជា៖ ១.ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ, ជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ២. ការរៀបចំសិក្ខាសាលាផ្សេងៗលើប្រធានបទពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទី៣ ការគាំទ្រលើការស្រាវជ្រាវ និងបោះពុម្ភផ្សាយឯកសារច្បាប់ និងយុត្តិធម៌ ពាក់ព័ន្ធនឹងសិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ទី៤.ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសិទ្ធិទទួលបានយុត្តិធម៌ ជំនួយផ្នែកច្បាប់ និង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈឯកសារព័ត៌មាន ដូចជា ខិតបណ្ណ, កូនសៀវភៅ និង/ឬតាមប្រព័ន្ធអនឡាញ៕

The post ក្រសួងយុត្តិធម៌ ចុះMOUជាមួយមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា (KAS) appeared first on Kampuchea Thmey Daily.