សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត អន្តរជាតិ នៃបណ្តាគណបក្ស នយោបាយ នៅអាស៊ីលើកទី១២
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយ សមហាសន្និបាត ICAPP លើកទី១២ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញជាអធិបតី បើកមហាសន្និបាត អន្តរជាតិ នៃបណ្តាគណបក្ស នយោបាយ នៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាតជាន់ទី៥ វិមាន៧មករា ។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP)លើកទី១២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ប្រកបដោយកិត្តិយស ដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា ។ កម្ពុជា បានរួមចំណែក ក្នុងការងារនានា របស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការ របស់ខ្លួន សំដៅឆ្ពោះ ទៅរកការកសាង ពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ […]
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានកិត្តិយ សមហាសន្និបាត ICAPP លើកទី១២ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន អញ្ជើញជាអធិបតី បើកមហាសន្និបាត អន្តរជាតិ នៃបណ្តាគណបក្ស នយោបាយ នៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាតជាន់ទី៥ វិមាន៧មករា ។
សូមជម្រាបថា គណបក្សប្រជាជនកម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP)លើកទី១២ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ប្រកបដោយកិត្តិយស ដ៏ឧតុង្គឧត្តមសម្រាប់កម្ពុជា ។ កម្ពុជា បានរួមចំណែក ក្នុងការងារនានា របស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការ របស់ខ្លួន សំដៅឆ្ពោះ ទៅរកការកសាង ពិភពលោកមួយ ដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ កម្ពុជាបានចូលរួមចំណែក នៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម ។ កម្ពុជា ក៏បានជួយជំរុញ ឧត្តមគតិដ៏សំខាន់បំផុត របស់ ICAPP គឺការជួយជំរុញការ យោគយល់គ្នា ទៅវិញទៅមក រវាងគណបក្ស នយោបាយនានា ៕