ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ជន​សង្ស័យ​ម្នាក់​បន្លំ​ធ្វើ​ជា​អ្នក​មក​ទិញ​ខ្សែក​ខ្សែដៃ​គ្រឿង​អលង្ការ​រួច​បាន​ឆក់​យក​រត់​ឡើង​លើ​ម៉ូតូ​ តែត្រូវ​ជា​អ្នក​លក់​ក្របួច​ជាប់​ ហើយ​ស្វាគមន៍​មួយ The post ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់ appeared first on Kampuchea Thmey Daily.

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

កណ្តាល ៖ ជន​សង្ស័យ​ម្នាក់​បន្លំ​ធ្វើ​ជា​អ្នក​មក​ទិញ​ខ្សែក​ខ្សែដៃ​គ្រឿង​អលង្ការ​រួច​បាន​ឆក់​យក​រត់​ឡើង​លើ​ម៉ូតូ​ តែត្រូវ​ជា​អ្នក​លក់​ក្របួច​ជាប់​ ហើយ​ស្វាគមន៍​មួយដៃមួយជើង​ប្រគល់​ជូន​សមត្ថកិច្ច។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ១២ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងចំណុចភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី ជនរងគ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើកហាង​លក់​ដូរ​គ្រឿង​អលង្ការ មាស និង ផ្លាកទីន ដូចសព្វថ្ងៃ លុះ​ដល់វេលាម៉ោង ១១ និង ២០ នាទី ព្រឹកថ្ងៃដដែល ពេល​ឃើញ​ជន​រងគ្រោះ​កំពុង​តែ​អង្គុយ​លក់​តែ​ម្នាក់​ឯង ភ្លាម​នោះ​ក៏​បាន​ឃើញ​ជន​សង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលើ មកឈប់​នៅ​ចំណុច​ខាង​មុខហាង រួច​ក៏​បាន​ដើរ​ចូល​មក​និយាយថា “ខ្ញុំចង់ទិញខ្សែក” ហើយក៏ជនរងគ្រោះបានយកខ្សែកចំនួន០១ខ្សែ ដើម្បី​ឱ្យជនសង្ស័យមើល រួច​មក​ជនសង្ស័យ ថាមិនទាន់ពេញចិត្តទេ ក៏​បាន​សុំ​ជនរងគ្រោះ​មើលខ្សែក​មួយ​ខ្សែ​ទៀត និង ខ្សែដៃ ពេល​នោះ​ជនរងគ្រោះក៏បានយកមកឱ្យមើល ស្រាប់តែជនសង្ស័យ បានយកខ្សែក​ចំនួន​០២ខ្សែ រួមជាមួយខ្សែដៃផ្លាកទីនចំនួន០១ខ្សែ ដាក់​ចូល​ក្នុង​ហោប៉ៅខោ រួច​រត់​ឡើងជិះម៉ូតូដើម្បីរត់គេចខ្លួន ។

ភ្លាមៗនោះជនរងគ្រោះ ឃើញបែបនេះ ក៏បានស្ទុះចេញពីក្នុងតូបលក់គ្រឿងអលង្ការ រត់​តាម​ពី​ក្រោយ រួចបានប្រតាយប្រតប់គ្នា​ជាមួយជនសង្ស័យ រួច​ក៏​បាន​យក​ដៃ​កាច់​បិទ​សោ​ម៉ូតូ​ជនសង្ស័យ ពេល​នោះម៉ូតូរបស់ជនសង្ស័យបានដួល បន្ទាប់​មក​ជនសង្ស័យបានស្ទុះមកវាយ ជនរងគ្រោះដើម្បីដណ្ដើមកូនសោ​ម៉ូតូវិញ ប៉ុន្តែស្របពេលដែលឃើញបែបនេះ ក៏ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាចេញមកជួយចាប់ជនសង្ស័យ និង ស្វាគមន៍យ៉ាងចាស់ដៃតែម្តង ទើបប្រញាប់ប្រញាល់រាយការណ៍ជូនកម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋត្រពាំងវែង សហការ​ជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកកណ្ដាលស្ទឹង ធ្វើ​ការ​ចាប់ឃាត់ខ្លួនបញ្ជូល​មក​ធ្វើ​ការ​សួរនាំ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យមានឈ្មោះ ស៊ុន លីប៉េង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប៉ី ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានមុខរបរ (មិនពិតប្រាកដ) ។ ចំណែកជនរងគ្រោះមានឈ្មោះ រស់ សុធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំ ត្រពាំងវែង ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរ (លក់ដូរគ្រឿងអលង្ការ មាស និង ផ្លាកទីន) ។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែក ខ្សែដៃពិតប្រាកដមែន ដោយសារខ្លួនជំពាក់លុយមិត្តភ័ក្ដិរបស់ខ្លួនចំនួន មួយលានរៀល។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់​ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ ម៉េង

The post ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់ appeared first on Kampuchea Thmey Daily.