សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

តាម​របាយការណ៍​របស់​រដ្ឋបាលខេត្តតាកែវ ក្នុង​រយៈ​ពេល៣ថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី១៤ ១៥ និង ១៦ The post សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់ appeared first on Kampuchea Thmey Daily.

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

តាកែវ ៖ តាម​របាយការណ៍​របស់​រដ្ឋបាលខេត្តតាកែវ ក្នុង​រយៈ​ពេល៣ថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី១៤ ១៥ និង ១៦ សម្រាប់​ខេត្តតាកែវ​ទាំងមូល​ទទួល​បាន​ភ្ញៀវទេសចរណ៍​ចំនួន១,៧៨៣,៦៦៣ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន២,៧១៥ នាក់។

ក្នុង​ចំណោម​ភ្ញៀវទេសចរ​ជិត​២​លាននាក់ ដែល​មក​ទស្សនា​ខេត្ត​តាកែវ ក្រុង​ដូនកែវ​ ដែល​រដ្ឋបាល​ខេត្តតាកែវ​បាន​រៀបចំ​តាកែវ​សង្ក្រាន្តឆ្នាំ២០២៥ នៅ​សួនច្បារ​មាត់​បឹងតាកែវ មាន​ភ្ញៀវទេសចរជាតិ និង អន្តរជាតិ​បាន​មក​ចូល​រួម​កម្សាន្ត​ចំនួនជាង ៨០ ម៉ឺននាក់។

ដោយ​ឡែក​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​សុវត្ថិភាពនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តតាកែវ​បាន​ថ្លែង​ឱ្យ​ដឹង​ថា បញ្ហាសន្តិសុខនិងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល ៣ ថ្ងៃនេះ គឺកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងថែរក្សាបានយ៉ាងល្អ​ប្រសើរ ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ​នៅ​មាន​បញ្ហា​តិចតួច​បាន​កើត​ឡើង​ដូច​ជាការ​បាត់​ទូរសព្ទ​ការ​វង្វេងក្មេង​ក៏​ប៉ុន្តែសមត្ថកិច្ចយើងបានជួយស្វែងរក​ឪពុកម្ដាយបានទាន់ពេលវេលា៕

ដោយ ៖ វីរ:

The post សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់ appeared first on Kampuchea Thmey Daily.