អ៊ីស្រាអ៊ែល កំពុងពិចារណាក្នុងការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ក្នុងលក្ខខណ្ឌ limited strike
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែលកំពុងពិចារណាលើ ការវាយប្រហារមានកំណត់ឬ limited strike លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងប៉ុន្មានខែខាងមុខ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបដិសេធមិនគាំទ្រសកម្មភាពយោធាក៏ដោយ។ ការចេញផ្សាយដំបូងដោយ រ៉យទ័រត្រូវគេបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះហើយ កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលការចរចារជុំទី២ មកហើយដែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានបញ្ចប់ទៅនៅក្នុងទីក្រុងរ៉ូមខណៈដែលកិច្ចពិភាក្សាកម្រិតអ្នកជំនាញរំពឹងថានឹងបន្តធ្វើម្តងទៀតនៅថ្ងៃទី២៦ ខែមេសា នៅប្រទេសអូម៉ង់។ យោងតាមប្រភពដដែ Reuters មន្ត្រីអ៊ីស្រាអែលកំពុងថ្លឹងថ្លែង ការវាយប្រហារមានកំណត់ ដែលនឹងតម្រូវឱ្យមានការគាំទ្រតិចតួចបំផុតរបស់សហរដ្ឋអាមេរិកមិនដូចយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំជាងនេះ និងអូសបន្លាយពីមុនដែលកំពុងត្រូវបានពិចារណានោះទេ។ រដ្ឋាភិបាលទីក្រុងយេរូសាឡឹម តាមសេចក្តីរាយការណ៍ បានបង្ហាញឱ្យទីក្រុងវ៉ាស៊ីនតោននូវជម្រើសវាយប្រហារជាច្រើន រួមទាំងមួយចំនួនដែលមានការកំណត់ពេលវេលាចុងនិទាឃរដូវ និងរដូវក្តៅទៀតផងនប៉ុន្តែយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់ប្រភពរ៉យទ័រថា គ្មានការសម្រេចចិត្តច

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអ៊ែលកំពុងពិចារណាលើ ការវាយប្រហារមានកំណត់ឬ limited strike លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងប៉ុន្មានខែខាងមុខ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនបដិសេធមិនគាំទ្រសកម្មភាពយោធាក៏ដោយ។
ការចេញផ្សាយដំបូងដោយ រ៉យទ័រត្រូវគេបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះហើយ កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលការចរចារជុំទី២ មកហើយដែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានបញ្ចប់ទៅនៅក្នុងទីក្រុងរ៉ូមខណៈដែលកិច្ចពិភាក្សាកម្រិតអ្នកជំនាញរំពឹងថានឹងបន្តធ្វើម្តងទៀតនៅថ្ងៃទី២៦ ខែមេសា នៅប្រទេសអូម៉ង់។
យោងតាមប្រភពដដែ Reuters មន្ត្រីអ៊ីស្រាអែលកំពុងថ្លឹងថ្លែង ការវាយប្រហារមានកំណត់ ដែលនឹងតម្រូវឱ្យមានការគាំទ្រតិចតួចបំផុតរបស់សហរដ្ឋអាមេរិកមិនដូចយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំជាងនេះ និងអូសបន្លាយពីមុនដែលកំពុងត្រូវបានពិចារណានោះទេ។
រដ្ឋាភិបាលទីក្រុងយេរូសាឡឹម តាមសេចក្តីរាយការណ៍ បានបង្ហាញឱ្យទីក្រុងវ៉ាស៊ីនតោននូវជម្រើសវាយប្រហារជាច្រើន រួមទាំងមួយចំនួនដែលមានការកំណត់ពេលវេលាចុងនិទាឃរដូវ និងរដូវក្តៅទៀតផងនប៉ុន្តែយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់ប្រភពរ៉យទ័រថា គ្មានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយទេ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ កាសែត The New York Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលសំណើរបស់អ៊ីស្រាអែលសម្រាប់ការវាយប្រហារ ទូលំទូលាយឬ extensive ដោយជ្រើសរើសជំនួសឱ្យការបន្តការទូតជំនួសសិន៕
ប្រែសម្រួល៖ ស៊ុនលី