វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព
ប៉ូលិសវៀតណាមនៅខេត្ត Phu Tho បានរកឃើញប្រេងឆាក្លែងក្លាយ ៧១ ០០០លីត្រ ព្រមទាំងម្សៅស៊ុបក្លែងក្លាយ២២តោននិងប៊ីចេង៤០តោននៅ... The post វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព appeared first on Kampuchea Thmey Daily.

ប៉ូលិសវៀតណាមនៅខេត្ត Phu Tho បានរកឃើញនិងរឹបអូសប្រេងឆាក្លែងក្លាយ ៧១ ០០០លីត្រ ព្រមទាំងម្សៅស៊ុបក្លែងក្លាយ២២តោននិងប៊ីចេង៤០តោននៅក្នុងរោងចក្រនិងឃ្លាំងរបស់ក្រុមហ៊ុន Famimoto Vietnam Company ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់ ខណៈផលិតផលទាំងនោះរាប់តោន ត្រូវបានដាក់លក់លើទីផ្សាររួចទៅហើយ។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥, នាយកដ្ឋានប៉ូលិសសេដ្ឋកិច្ច បានស៊ើបអង្កេតឃើញថា ក្រុមហ៊ុន Famimoto Vietnam Co., Ltd ក្នុងតំបន់ Dong Doi បានផលិតរបស់ក្លែងក្លាយទាំងនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស។
ប៉ូលិសរកឃើញថា ក្រុមហ៊ុនបានទិញផលិតផលពីក្រុមហ៊ុនផ្សេងនិងរបស់របរផ្សេងទៀត ហើយមកច្នៃធ្វើជារបស់ខ្លួនឯង ជាមួយនឹងការដាក់ស្លាកយីហោក្លែងក្លាយ ដែលផលិតផលទាំងនេះសុទ្ធសឹងមិនត្រូវតាមស្តង់ដារ។

ជាលទ្ធផលនៃការចុះឆែកឆេររោងចក្រនិងឃ្លាំងរបស់ក្រុមហ៊ុន ប៉ូលិសបានរឹបអូសប្រេងឆា ជាង ៧១ ០០០លីត្រ, ម្សៅមី៤០តោន, ម្សៅស៊ុប២២តោន, គ្រឿងទេស៩តោន, ប៊ីចេង៤០តោន, សារធាតុបន្ថែមផ្សេងៗជិត៨៤តោន និងរបស់របរផ្សេងៗទៀត។
ផលិតផលក្លែងក្លាយទាំងនោះមានដូចជាប្រេងឆា Boat Brand និង Fami Gold, ម្សៅស៊ុប Hanoi និង Hong Viet Kitchen និងប៊ីចេង Boat Brand និង Famimoto។
អាជ្ញាធរបញ្ជាក់ថា ក្រុមហ៊ុន Famimoto Vietnam Co., Ltd បានលក់ប្រេងឆាអស់ ១៤៤តោន, ម្សៅស៊ុប ១១៨តោន និងប៊ីចេងក្លែងក្លាយ ៣៦៣តោនរួចទៅហើយនៅលើទីផ្សារ៕
អត្ថបទ៖ សុខ សុវណ្ណ
The post វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព appeared first on Kampuchea Thmey Daily.