ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក
ផ្លែស្ត្របឺរី Elly Amai នាំចូលពីទីក្រុង Kyoto ប្រទេសជប៉ុន ទើបតែក្លាយជារបស់មានតម្លៃថ្លៃបំផុតចុងក្រោយគេនៅហាងទំនិញប្រណីត Erewhon ... The post ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក appeared first on Kampuchea Thmey Daily.

ផ្លែស្ត្របឺរី Elly Amai នាំចូលពីទីក្រុង Kyoto ប្រទេសជប៉ុន ទើបតែក្លាយជារបស់មានតម្លៃថ្លៃបំផុតចុងក្រោយគេនៅហាងទំនិញប្រណីត Erewhon ក្នុងទីក្រុង Los Angeles ត្រូវបានលក់ក្នុងតម្លៃ ១៩.៩៩ ដុល្លារ (ជិត៨ម៉ឺនរៀល) ។ ថ្វីដ្បិតតែវាមានរសជាតិឆ្ងាញ់ពិសេសក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមានអារម្មណ៍សោកស្តាយ ចំពោះប្រាក់ដែលពួកគេចំណាយ។
ម្ចាស់ហាង Erewhon បាននិយាយថា ផ្លែស្ត្របឺរីទាំងនេះបានបេះនៅពេលវាទុំបំផុត បន្ទាប់មកដាក់លើធ្នើរក្នុងរយៈពេល ២៤ទៅ៤៨ ម៉ោងឯណោះ។ នេះគឺជាផ្លែស្ត្របឺរីដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសជប៉ុន ហើយមានប្រជាប្រិយភាពដោយសារតែវាមិនមានរសជាតិជូរ ឬជ្រាយឡើយ។ ផ្លែស្ត្របឺរីទាំងនេះមានសារធាតុសរីរាង្គដែលមានត្រឹមតែ ០.០០២% នៃផលិតកម្មរបស់ប្រទេសជប៉ុនហើយផ្លែនីមួយៗត្រូវបានដាំដុះយ៉ាងឥតខ្ចោះ ទាំងពណ៌ និងសម្រាតសម្រាំងទំហំយ៉ាងពិសេស។
មិនតែប៉ុណ្ណោះ ផលិតផលទាំងនេះត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស ពីប្រទេសជប៉ុនទៅកាន់ហាងលំដាប់ខ្ពស់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ដែលល្បឿននេះ លឿនជាងផ្កាខាត់ណា ដែលដាំដុះនៅរដ្ឋកាលីហ្វ័រញ៉ាទៅទីផ្សារនៅញូវយ៉កទៅទៀត។

តំណាង Elly Amai បាននិយាយបន្ថែមទៀតថា ផ្លែស្ត្របឺរីត្រូវបានគេរើសនៅក្នុងប្រទេសជប៉ុន ពីរថ្ងៃមុនពេលលក់នៅសហរដ្ឋអាមេរិក ហើយត្រូវបរិភោគក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីនោះ ។ ការដឹកជញ្ជូនលឿនដើម្បីនាំយកផ្លែស្ត្របឺរីទៅសហរដ្ឋអាមេរិក នៅតែធានាបាននូវភាពស្រស់ និងរសជាតិ។ នោះហើយជាមូលហេតុដែលតម្លៃខ្ពស់ណាស់។
ផ្លែស្ត្របឺរីទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អនឡាញ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកប្រើប្រាស់ TikTok និង Instagram ជាច្រើនបានចែករំលែកវីដេអូអំពីពួកគេ។ យោងតាមការពិពណ៌នារបស់អ្នកញ៉ាំ ផ្លែស្ត្របឺរីនេះមានរសជាតិផ្អែម និងស្រស់ឆ្ងាញ់ ដោយម្នាក់ៗបានពោលសរសើរថា នេះគឺជាផ្លែស្ត្របឺរីដ៏ល្អបំផុត គ្រាន់តែថាវាមានតម្លៃថ្លៃពេក។
ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលទន្ទឹមគ្នានោះក៏មានមនុស្សជាច្រើនបានចោទជាសំណួរមកថា ហេតុអ្វីបានជាម្នាក់ៗហ៊ានចំណាយប្រាក់ច្រើនយ៉ាងនេះ ដើម្បីញ៉ាំផ្លែស្ត្របឺរីមួយគ្រាប់។ សមាជិកមួយចំនួនក៏បានរិះគន់តម្លៃខ្ពស់ថា សម្រាប់តែអ្នកមានៗប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ
The post ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក appeared first on Kampuchea Thmey Daily.