នាយករដ្ឋមន្រ្តីកម្ពុជា នឹងកាត់ឆ្វៀលដីជាង៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើសួនសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកាត់ឆ្វៀលដីនៅតំបន់ផ្លូវទំនប់កប់ស្រូវ ប្រមាណជាជាង៧០ហិកតាដើម្បីរៀបចំសួនសាធារណៈមួយយ៉ាងធំទូលំទូលាយ ដើម្បីឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បានដើរលំហែរអារម្មណ៍ ក៏ដូចជាការហាត់ប្រមាណ សម្រាប់សុខភាពពួកគាត់។ ក្នុងវេទិកាអញ្ជើញជាអធិបតី សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ មេសា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត រៀបចំកន្លែងសាងសង់ សួនសាធារណៈដើម្បីផលប្រយោជន៍សាធារណៈ ។ ជាក់ស្តែងនៅខេត្តបាត់ដំបង អភិបាលខេត្តបានរៀបចំសួនសាធារណៈ នៅតាមដងស្ទឹងសង្កែ បន្តមកទៀត ឃើញនៅខេត្តកំពង់ធំ នៅសាងសង់ តាមបណ្តោយដងស្ទឹងសែនផងដែរ ដែលនេះគឺជាការល្អប្រសើរ សម្រាប់បម្រើអារម្មណ៍ របស់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តរបស់ខ្លួនក្នុងលក្ខណៈដើរកម្សាន្ត ហាត់ប្រាណ ដើម្បីឲ្យពលរដ្ឋ មានសុខភាពល្អ ។ សម្រាប់នៅរាជធានីភ្នំពេញវិញ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំសួនសាធារណៈមួយ នៅតំបន់ទំនប់កប់ស្រូវ ឬបឹងតាមោកប្រមាណ ជាជាង៧០ហិកតា ។សម្តេចធិបតីបានគូសបញ្ជាក់ថា “ឥឡូវនៅរាជធានីភ្នំពេញ ខ្ញុំបានឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូ

នាយករដ្ឋមន្រ្តីកម្ពុជា នឹងកាត់ឆ្វៀលដីជាង៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើសួនសាធារណៈ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងកាត់ឆ្វៀលដីនៅតំបន់ផ្លូវទំនប់កប់ស្រូវ ប្រមាណជាជាង៧០ហិកតាដើម្បីរៀបចំសួនសាធារណៈមួយយ៉ាងធំទូលំទូលាយ ដើម្បីឲ្យពលរដ្ឋនៅរាជធានីភ្នំពេញ បានដើរលំហែរអារម្មណ៍ ក៏ដូចជាការហាត់ប្រមាណ សម្រាប់សុខភាពពួកគាត់។

ក្នុងវេទិកាអញ្ជើញជាអធិបតី សម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ មេសា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត រៀបចំកន្លែងសាងសង់ សួនសាធារណៈដើម្បីផលប្រយោជន៍សាធារណៈ ។ ជាក់ស្តែងនៅខេត្តបាត់ដំបង អភិបាលខេត្តបានរៀបចំសួនសាធារណៈ នៅតាមដងស្ទឹងសង្កែ បន្តមកទៀត ឃើញនៅខេត្តកំពង់ធំ នៅសាងសង់ តាមបណ្តោយដងស្ទឹងសែនផងដែរ ដែលនេះគឺជាការល្អប្រសើរ សម្រាប់បម្រើអារម្មណ៍ របស់ប្រជាពលរដ្ឋនៅ តាមបណ្តាខេត្តរបស់ខ្លួនក្នុងលក្ខណៈដើរកម្សាន្ត ហាត់ប្រាណ ដើម្បីឲ្យពលរដ្ឋ មានសុខភាពល្អ ។

សម្រាប់នៅរាជធានីភ្នំពេញវិញ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំសួនសាធារណៈមួយ នៅតំបន់ទំនប់កប់ស្រូវ ឬបឹងតាមោកប្រមាណ ជាជាង៧០ហិកតា ។
សម្តេចធិបតីបានគូសបញ្ជាក់ថា “ឥឡូវនៅរាជធានីភ្នំពេញ ខ្ញុំបានឲ្យរៀបចំនៅកន្លែងផ្លូវកប់ស្រូវ ត្រៀមប្រហែល ជាង៧០ហិកតា ដើម្បីធ្វើសួនសាធារណៈឲ្យអ្នកក្រុងភ្នំពេញដើម្បីធ្វើតែម្តង ។ ដោយមានកន្លែងពិកនិច ជួនកាលក្រុងរៀបចំកន្លែងខនសើត ”។

សម្តេចធិបតីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំដាំ ដើមឈើជាបណ្តើរៗហើយ ដើម្បីត្រៀមលក្ខណៈសាងសង់នាពេលខាងមុខ ។

សម្តេចធិបតីក៏បានរំលឹកដែរ បន្ទាប់ពីសម្តេចបានរៀបចំគម្រោង សាងសង់សួននៅតំបន់ ផ្លូវកប់ស្រូវនេះ ក៏មានអ្នកផ្តល់ យោបល់ មកសម្តេចថា គួរតែយកទីតាំងនេះ ដើម្បីវិនិយោគ លើគម្រោង អ្វីមួយល្អប្រសើរជាង ព្រោះដីនៅតំបន់នេះ មានតម្លៃថ្លៃ ដោយជាង៧០ហិកតា គិតជាទឹកប្រាក់គឺរហូតដល់ជាង៧០លានដុល្លារឯណោះ ។ ប៉ុន្តែសម្តេចមិនយល់ស្រប តាមអ្នកយោបល់នោះទេ ។

សូមបញ្ជាក់ថា ផ្លូវទំនប់កប់ស្រូវ ឬហៅថា បឹងតាមោកនេះ ដែលមានផ្ទៃដីជាង៣.២០០ ហិកតា ក៏ជាអាងស្តុកទឹកដ៏ធំបំផុត នៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួន ត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប៕