សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែ​ចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី ខាងមុខនេះ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ The post សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា appeared first on Kampuchea Thmey Daily.

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

សពអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងរៀបចំដង្ហែ​ចេញពីគេហដ្ឋាននៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី ខាងមុខនេះ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្សស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អាជ្ញាធររាជធានីភ្នំពេញបញ្ជាក់ថាដើម្បីសម្រួលដល់ការដង្ហែងអាជ្ញាធរមានសមត្ថកិច្ចនឹងពង្វាងចរាចរណ៍លើកំណាត់ផ្លូវលេខ៥៩២ ផ្លូវលេខ៥៩៨ មហាវិថីអង្គរភ្នំពេញ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៥ នៅព្រឹកនោះផងដែរ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែចេញពីគេហដ្ឋានដែលមានទីតាំងក្នុងសង្កាតបឹងកក់ទី២ ខណ្ឌទួលគោក តាមផ្លូវលេខ៥៩២ រួចឡើងទៅផ្លូវ ៥៩៨ រហូតដល់ស្ដុបកាំកូស៊ីធី បត់ឆ្វេងតាមមហាវិថីអង្គរភ្នំពេញ បត់ស្តាំតាមមហាវិថីឈ្នះឈ្នះ បត់ឆ្វេងតាមផ្លូវជាតិលេខ៥ រហូតដល់ទីតាំងប្រារព្ធពិធីបុណ្យបញ្ចុះសពតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញដោយមានអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍នៅតាមតម្រាយ។

សាលារាជធានីភ្នំពេញស្នើសុំការអនុគ្រោះពីពលរដ្ឋដែលធ្វើតាមតម្រាយផ្លូវខាងលើដើម្បីរៀបចំឱ្យការរៀបចំពិធីដង្ហែសពប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

គួរឱ្យដឹងដែរថា បងប្រុសទី១របស់សម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ សម្ដេចតេជោបានរម្លឹកនូវការលះបង់របស់អ្នកឧកញ៉ា ហ៊ុន សាន ថាលោកសុខចិត្តឈប់រៀនខ្លួនឯងមកជួយធ្វើការឪពុកម្ដាយដើម្បីប្អូនៗបានសិក្សារៀនសូត្រ ជាពិសេសរូបសម្ដេចផ្ទាល់ សម្ដេចក៏បានលើកឡើងដែរថាគោលបំណងធំបំផុតរបស់បងប្រុសទី១សម្ដេចគឺធ្វើជាមន្ត្រីសុរិយោដី៕

អត្ថបទដោយ៖ ស្រីរ័ត្ន

The post សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា appeared first on Kampuchea Thmey Daily.