ក្រុមហ៊ុន Mitsui ជប៉ុន ចាប់អារម្មណ៍វិនិយោគលើការ​កែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូកម្ពុជា

ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី... The post ក្រុមហ៊ុន Mitsui ជប៉ុន ចាប់អារម្មណ៍វិនិយោគលើការ​កែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន Mitsui ជប៉ុន ចាប់អារម្មណ៍វិនិយោគលើការ​កែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូកម្ពុជា

ក្រុមហ៊ុន Mitsui &Co. ជប៉ុនចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងការកែច្នៃជ័រកៅស៊ូនៅកម្ពុជា។

លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsui &Co. ដែលដឹកនាំដោយលោក Takuma Yatsui។

លោក ឡោ ទិត្យច័ន្ទសុភក្តិ បានជម្រាបជូនតំណាងក្រុមហ៊ុន Mitsui &Co. អំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់ស្តីពីការវិនិយោគកម្ពុជា សក្តានុពលតាមវិស័យ និងវឌ្ឍនភាពនៃវិនិយោគជប៉ុននៅកម្ពុជា និងស្នើឱ្យលោក Takuma Yatsui ពិចារណាដាក់ទុនវិនិយោគនៅកម្ពុជា។

លោក Takuma Yatsui បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងការកែច្នៃជ័រកៅស៊ូនៅក្នុងប្រទេសកម្ពុជាផងដែរ។

តំណាងក្រុមហ៊ុន Mitsui &Co. ក៏បានលើកឡើងផងដែរថាកម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគជប៉ុនមកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

The post ក្រុមហ៊ុន Mitsui ជប៉ុន ចាប់អារម្មណ៍វិនិយោគលើការ​កែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូកម្ពុជា appeared first on Kampuchea Thmey Daily.