ចេន សារភាពថា បទថ្មី ម៉ម ពេជ្ជរិទ្ធ ជាប់លេខមួយក្នុងចិត្ត
តារាចម្រៀង Original Song លោក ចេន បានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំងចំពោះបទចម្រៀងថ្មីរបស់លោក ម៉ម ពេជ្ជរិទ្ធ ចំណងជើង The post ចេន សារភាពថា បទថ្មី ម៉ម ពេជ្ជរិទ្ធ ជាប់លេខមួយក្នុងចិត្ត appeared first on Kampuchea Thmey Daily.

តារាចម្រៀង Original Song លោក ចេន បានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំងចំពោះបទចម្រៀងថ្មីរបស់លោក ម៉ម ពេជ្ជរិទ្ធ ចំណងជើង «No NO» ហើយថែមទាំងបានឱ្យចំណាត់ថ្នាក់លេខ១ក្នុងដួងចិត្តលោកទៀតផង។
ដ្បិតឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ លោកមមារញឹកនឹងការងារ ៣ថ្ងៃពេញក៏ពិតមែន ប៉ុន្តែចម្រៀងមួយបទពីតារាចម្រៀងប្រុស ម៉ម ពេជ្ជរិទ្ធ បានឆក់យកអារម្មណ៍លោកឱ្យពេញចិត្តខ្លាំង និងបានឱ្យចំណាត់ថ្នាក់លេខ១ថែមទៀតផង។
តាមរយៈសំណេរពីគណនីបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ចេន បានរៀបរាប់ថា “ចូលឆ្នាំខ្មែរឆ្នាំនេះរវល់ការងារទាំង៣ថ្ងៃពេញ ប៉ុន្តែបទចម្រៀងដែលលេខ១សម្រាប់ខ្ញុំ គឺបទ No NO!! (អស់ស្រែកេរយាយ) ប្អូន ម៉ម ពេជ្ជរិទ្ធ ” ។ លោកបន្ថែមទៀតថា មួយបទនេះ មិនថាអត្ថន័យ និង តន្រ្តី ពិសេសសំឡេងច្រៀងដ៏ផ្អែមរបស់តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ញុំាងឱ្យបទនេះគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ជាមួយគ្នានេះ លោកក៏សរសើរនូវសមត្ថភាពម្ចាស់បទ No NO ដែលអាចនិពន្ធ melody ពិរោះៗបែបនេះ និងបានជូនពរអ្នករួមអាជីពរូបនេះ បានជោគជ័យលើវិថីសិល្បៈរហូតទៅ។

គួរជម្រាបថា No NO ជាបទថ្មីរបស់តារាចម្រៀងប្រុស ម៉ម ពេជ្ជរិទ្ធ ដែលទើបបញ្ចេញ Full MV បានប្រមាណមួយសប្តាហ៍កន្លងទៅប៉ុណ្ណោះ។ មួយបទនេះ ពេជ្ជរិទ្ធ បាននាំយកនូវទស្សនីយភាពប្លែកភ្នែកមិនធ្លាប់មានចំពោះការផលិត MV ចម្រៀងក្នុងស្រុកនោះឡើយ ដោយផ្សំនឹង melody ប្លែកថ្មី បូករួមនឹងសំនៀងពីរោះរណ្តំហើយបទពេញដោយអត្ថន័យ ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ ក៏ដូចជា ចេន ផ្ទាល់ ក៏បង្ហាញការកោតសរសើរផងដែរ៕


The post ចេន សារភាពថា បទថ្មី ម៉ម ពេជ្ជរិទ្ធ ជាប់លេខមួយក្នុងចិត្ត appeared first on Kampuchea Thmey Daily.