ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំដោយសារកម្លាំងខ្យល់កន្ត្រាក់ ហើយក៏មានមនុស្សម្នាក់... The post ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំដោយសារកម្លាំងខ្យល់កន្ត្រាក់ ហើយក៏មានមនុស្សម្នាក់បានរងរបួស ដោយសាររន្ទះបាញ់ ខណៈមេឃកំពុងមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ហើយគ្រោះធម្មជាតិទាំងនោះក៏បានមកព្រមៗគ្នាតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង​១៧និង០០នាទី​ ដោយករណីទីមួយស្ថិតនៅស្រុកបវេល ខេត្តបាត់ដំបង មានភ្លៀងលាយខ្យល់កន្ត្រាក់ បោកបក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩ខ្នង លើ ២ឃុំ គឺឃុំអំពិលប្រាំដើម ខូចខាតផ្ទះចំនួន ៣ខ្នង និងឃុំព្រៃខ្ពស់ ខូចខាតផ្ទះចំនួន ៦ខ្នង។

នៅថ្ងៃទី ១៣ ខែមេសា ដដែល វេលាម៉ោង​១៧និង០៧នាទី​ ស្ថិតនៅចំណុចទួលកោះគ្របបាយ ក្នុងភូមិក្បាលមូស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីរន្ទះបាញ់កើតឡើងចំនួន ១លើក បណ្តាលឲ្យរងរបួសមនុស្សម្នាក់ឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៧៣ឆ្នាំ ខណៈដែកជនរងគ្រោះកំពុងដើរនៅមុខរោងគោ ខាងមុខផ្ទះរបស់ខ្លួន ពេលមេឃកំពុងធ្លាក់ភ្លៀងហើយក៏ស្រាប់តែមានរន្ទះបានបាញ់មកតែម្ដង តែជាសំណាងល្អមិនបានប៉ះពាល់ដល់អាយុជីវិត៕

អត្ថបទ៖ សោ និយមរ័ត្ន

The post ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង appeared first on Kampuchea Thmey Daily.