វិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផលដើម្បីជំរុញការប្រកួតប្រជែង
សភាពាណិជ្ជកម្មកម្ពុជា បន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផលរបស់សហគ្រិនកម្ពុជា ជំរុញការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងអន្តរជាតិ... The post វិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផលដើម្បីជំរុញការប្រកួតប្រជែង appeared first on Kampuchea Thmey Daily.

សភាពាណិជ្ជកម្មកម្ពុជា បេ្តជ្ញាបន្តជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ជាពិសេសការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
នៅក្នុងសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» កាលពីពេលថ្មីៗកន្លងទៅនេះ បានគូសបញ្ជាក់ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា នៅតែបន្តជួយលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់សហគ្រិនកម្ពុជា ឱ្យយល់ដឹងកាន់តែប្រសើរឡើងនូវការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីជំរុញការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោក ផេង សិទ្ធី បានថ្លែងថា ស្ដង់ដារគឺជាឧបករណ៍ក្នុងការវាស់វែងផលិតផលមួយ អំពីសុវត្ថិភាព និងគុណភាពសម្រាប់អ្នកបរិភោគបាន នោះគឺជាទីផ្សារដ៏សំខាន់ ដូច្នេះម្ចាស់សហគ្រាស សិប្បកម្មទាំងអស់ត្រូវគិតអំពីស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្មរបស់ខ្លួនឱ្យបានល្អ ដើម្បីប្រយោជន៍បានយូរអង្វែង ។

អ្នកឧកញ៉ា ភួ វាសនា បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។
ជាពិសេសសិក្ខាសាលានេះ បានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍។

សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ ក៏ដូចជាបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបានចីរភាពលើទីផ្សារសម្រាប់ម្ចាស់សហគ្រាសនានា៕
The post វិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារផលិតផលដើម្បីជំរុញការប្រកួតប្រជែង appeared first on Kampuchea Thmey Daily.