កម្លាំង​អាវុធ​ហត្ថ បង្ក្រាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល

កងកម្លាំងអាវុធហត្ថខេត្តកោះកុង ចុះបង្រ្កាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែង នៅស្រុកស្រែអំបិល និងឃាត់ខ្លួនមនុស្ស៣នាក់ The post កម្លាំង​អាវុធ​ហត្ថ បង្ក្រាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល appeared first on Kampuchea Thmey Daily.

កម្លាំង​អាវុធ​ហត្ថ បង្ក្រាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល

កោះកុង ៖ កងកម្លាំងអាវុធហត្ថខេត្តកោះកុង ចុះបង្រ្កាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែង នៅស្រុកស្រែអំបិល និងឃាត់ខ្លួនមនុស្ស៣នាក់។

នៅថ្ងៃទី១៩ ខែ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅវេលាម៉ោង១៤និង០៥នាទី កម្លាំង​កងរាជអាវុធហត្ថខេត្តកោះកុង និស្រុកស្រុកស្រែអំបិលចំនួន១៩នាក់ ដឹក​នាំ​ដោយ​លោកវរសេនីយ៍ឯកនួន វុត្ថា មេបញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសជាក់ស្ដែងករណី ល្បែងស៊ីសងខុសច្បាប់កត់កន្ទុយលេខចំនួន០៣ គោលដៅ។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បាន​ឱ្យ​ដឹង​នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំងល្បែងចាក់កន្ទុយលេខ ដែលមានគោលដៅទី០១ នៅចំណុចភូមិភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ប្រុស: ឈ្មោះ លិ អៀវ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំខាងលើ។

កម្លាំងជំនាញ​របស់​លោក ដក​ហូតបានវត្ថុតាងរួមមាន ១/ប្រាក់រៀលចំនួន៧៤ម៉ឺនរៀល ២/សៀវភៅកត់កន្ទុយលេខចំនួន ០៥ ក្បា ៣/ក្រដាសសម្រាប់កត់កន្ទុយលេខចំនួន០១កូនកញ្ច្រែង។ គោលដៅទី២ នៅចំណុចភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ប្រុស ឈ្មោះ លួន ពូ ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។

វត្ថុតាងរួមមាន:១/ប្រាក់រៀលចំនួន ៧៥ ម៉ឺនរៀល ២/សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល ៣/កាស្យូ(ម៉ាស៊ីនគិតលេខ)ចំនួន០១ គ្រឿង ៤/ប៊ិចចំនួន ០៥ដើម។

ចំណែកឯគោលដៅទី ០៣ នៅចំណុចភូមិត្រពាំង ឃុំត្រពាំង ស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ប្រុស ឈ្មោះ ឃុន វៀត ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ វត្ថុតាមចាប់យករួមមាន:១/ប្រាក់រៀលចំនួន ៧៥ម៉ឺនរៀល ២/ក្រដាសកត់កន្ទុយលេងចំនួន ០១សន្លឹក។

ជនសង្ស័យទាំង៣រូប ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post កម្លាំង​អាវុធ​ហត្ថ បង្ក្រាប​ទីតាំងល្បែងចាក់កន្ទុយលេខ៣កន្លែងនៅស្រុកស្រែអំបិល appeared first on Kampuchea Thmey Daily.