ឯម រៀម ទម្លាយប្រភពនៃគំនិតច្នៃម៉ូដមួយរបស់ខ្លួន ក្រោយបង្ហាញលើឆាក Miss Cosmo ហើយរងការរិះគន់

អ្នកនិយមតាមដានវិស័យបវរកញ្ញា បានបញ្ចេញមតិវែកញែក និងខ្លះទៀតរិះគន់ដោយបង្ហាញការមិនពេញចិត្តចំពោះឈុត The post ឯម រៀម ទម្លាយប្រភពនៃគំនិតច្នៃម៉ូដមួយរបស់ខ្លួន ក្រោយបង្ហាញលើឆាក Miss Cosmo ហើយរងការរិះគន់ appeared first on Kampuchea Thmey Daily.

ឯម រៀម ទម្លាយប្រភពនៃគំនិតច្នៃម៉ូដមួយរបស់ខ្លួន ក្រោយបង្ហាញលើឆាក Miss Cosmo ហើយរងការរិះគន់

អ្នកនិយមតាមដានវិស័យបវរកញ្ញា បានបញ្ចេញមតិវែកញែក និងខ្លះទៀតរិះគន់ដោយបង្ហាញការមិនពេញចិត្តចំពោះឈុតដែលបេក្ខភាពកញ្ញា អុិន លក្ខិណា ស្លៀកដើរនៅលើឆាកកម្មវិធី Miss Cosmo កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។

ដូចដែរទស្សនិកជនបានដឹងហើយថា ឈុតដែលកញ្ញា អុិន លក្ខិណា ស្លៀកដើរបង្ហាញនៅលើឆាក Miss Cosmo គឺជាការច្នៃឡើងពីលោក ឯម រៀម ដែលជាឈុតសហសម័យរចនាយ៉ាងទាក់ទាញ ដោយមានរំលេចនូវហួលផាមួងខ្មែរ។ ប៉ុន្តែទោះបីយ៉ាងណា ក៏មានមតិរិះគន់ និងចង់ដឹងពីអត្ថន័យនៃឈុតនេះផងដែរ។

ឆ្លើយតបទៅនឹងសំណួរជាច្រើន ដែលបានលើកឡើងថា ឈុតនេះមានអត្ថន័យដូចម្ដេច? ហេតុអ្វីទើបសម្រេចចិត្ដយកឈុតនោះមកបង្ហាញជាដើម ខណៈមានមតិតិះដៀលការច្នៃម៉ូដរបស់លោកថែមទៀតនោះ លោកចេញមុខបញ្ជាក់ថា “ម៉ូដនេះ insid e by ម៉ូដរបស់សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ ឬ អ្នកម៉ែនាងប៉ែន ព្រះអង្គគឺជាព្រះរាជអគ្គមហេសី នៃព្រះបាទអង្គដួង និងជាព្រះរាជមាតានៃព្រះបាទនរោត្តមនាព្រះបរមរាជវាំងស្រះសារពើយុត្តក្រុងឧត្តុង្គមានជ័យ“។

ទោះជាមានការបកស្រាយបែបនេះ ក៏នៅមានការបញ្ចេញមតិមិនសូវជាគាំទ្រការច្នៃម៉ូដរបស់លោក ហើយប្រដូចនឹងទីងម៉ោងថែមទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

The post ឯម រៀម ទម្លាយប្រភពនៃគំនិតច្នៃម៉ូដមួយរបស់ខ្លួន ក្រោយបង្ហាញលើឆាក Miss Cosmo ហើយរងការរិះគន់ appeared first on Kampuchea Thmey Daily.