អ្នកស្រី ហារីស បង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក 

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក ដោយយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកស្រី... The post អ្នកស្រី ហារីស បង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក  appeared first on Kampuchea Thmey Daily.

អ្នកស្រី ហារីស បង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក 

អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស បានបង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក ដោយយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកស្រី ក្លាយជាការឃោសនារយៈពេលខ្លីបំផុត ដោយចាយពេលត្រឹម១០៧ថ្ងៃប៉ុណ្ណោះ។

អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)

អ្នកស្រីបានចាប់ផ្តើមយុទ្ធនាការក្នុងខែសីហា បន្ទាប់ពីលោក ចូ បៃដិន ប្រកាសដកខ្លួនពីការប្រកួត ហើយទីបំផុតអ្នកស្រីបានបញ្ចប់ការឃោសនានៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania នាល្ងាចថ្ងៃទី៤ខែវិច្ឆិកា (ពេលវេលានៅសហរដ្ឋអាមេរិក)។

អ្នកស្រីប្រាប់ទៅអ្នកគាំទ្រមុនពេលបិទបញ្ចប់យុទ្ធនាការឃោសនាថា «យើងនៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ប៉ុន្តែយើងនៅមានការងារជាច្រើនដែលត្រូវធ្វើ»។

ក្នុងអំឡុងពេលនោះ អ្នកស្រី ហារីស បានបញ្ជាក់ជាថ្មីនូវពាក្យសន្យានៃយុទ្ធនាការឃោសនា ដូចជាការកាត់បន្ថយតម្លៃទំនិញ តម្លៃផ្ទះ ថ្លៃថែទាំកុមារ ការថែទាំមនុស្សចាស់ និងការកាត់បន្ថយពន្ធសម្រាប់កម្មករ និងអាជីវកម្មខ្នាតតូចជាដើម។ អ្នកស្រីក៏ប្តេជ្ញា អនុម័តច្បាប់ដើម្បីស្តារសេរីភាពបន្តពូជរបស់ស្ត្រីឡើងវិញផងដែរ។

អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស (រូបថត៖ AP)

នៅថ្ងៃទី៥ខែវិច្ឆិកានេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧របស់សហរដ្ឋ បានចាប់ផ្តើមជាផ្លូវការហើយ ដោយតំបន់តូចមួយឈ្មោះ Dixville Notch នៃរដ្ឋ New Hampshire បើកការិយាល័យបោះឆ្នោតមុនគេ ពោលគឺបើកនៅពាក់កណ្តាលអាធ្រាត្រតែម្តង ខណៈកន្លែងផ្សេងបើកនៅម៉ោង៦ព្រឹក។

ភ្លាមៗក្រោយការបោះឆ្នោតនៅទីនោះបិទបញ្ចប់ លទ្ធផលបង្ហាញថា លោក ដូណាល់ ​ត្រាំ នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស ទទួលបាន ៣សំឡេងស្មើគ្នា។ 

នេះសបញ្ជាក់ឲ្យឃើញឲ្យឃើញថា ការប្រកួតប្រជែងសម្រាប់តំណែងសេតវិមានលើកនេះ ពិតជាតានតឹងខ្លាំងណាស់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ២៤រដ្ឋ ត្រៀមបញ្ជូនឆ្មាំជាតិទៅទប់បាតុកម្ម នៅថ្ងៃប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់អាមេរិក

The post អ្នកស្រី ហារីស បង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក  appeared first on Kampuchea Thmey Daily.