ក្រុមហ៊ុន អធីអិនខេ រីថែល ឯ.ក និង Cartenz Tactical បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​លើ​អាជីវកម្មថ្មី​មួយ

នា​រសៀល​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោក ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអគ្គនាយកក្រុមហ៊ុន RTNK Retail The post ក្រុមហ៊ុន អធីអិនខេ រីថែល ឯ.ក និង Cartenz Tactical បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​លើ​អាជីវកម្មថ្មី​មួយ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន អធីអិនខេ រីថែល ឯ.ក និង Cartenz Tactical បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​លើ​អាជីវកម្មថ្មី​មួយ

នា​រសៀល​ថ្ងៃ​ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោក ឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអគ្គនាយកក្រុមហ៊ុន RTNK Retail បានចុះអនុស្សរណៈនៃការយោគយល់លើអាជីវកម្មថ្មីមួយទៀតលើ ម៉ាកយីហោ Cartenz Tactical ដែលមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប។

ក្រុមហ៊ុន អធីអិនខេ ជាដៃគូផ្តាច់មុខ និងតែមួយគត់ដែលនាំយក ម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ដែលមានអាយុកាលជិត ២០ ឆ្នាំមកហើយ។ គួរបញ្ជាក់ផងដែរថា ម៉ាកយីហោ Cartenz Tactical មានឥទ្ធិពល និង ការសហការយ៉ាងរលូនជាមួយកងកម្លាំងការពារជាតិឥណ្ឌូនេស៊ី។

នេះជាលើកដំបូងបំផុតហើយដែល ម៉ាកយីហោ Cartenz Tactical បានមកដល់ប្រទេសកម្ពុជា ដោយមានតម្រូវការ និង ការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើន។ Cartenz Tactical អាចផ្ដល់ជម្រើសជាច្រើនបែប ឥឡូវនេះអតិថិជនទាំងអស់អាចមកទិញទំនិញ ដូចជា សម្លៀកបំពាក់បុរស ស្បែកជើង និង សម្ភារ: tactical ពិសេសជាច្រើនទៀតនៅ pop up store ដែលមានទីតាំងនៅបុរីប៉េងហួតបឹងស្នោរ។ ម៉ូតទាំងអស់សុទ្ធសឹងតែជាម៉ូតថ្មីៗ លំដាប់អន្តរជាតិ មានគុណភាពខ្ពស់ និង ប្រើប្រាស់បានច្រើនបែបបទ ទៅតាមស្ថានការ។

ក្នុងពេលឆាប់ៗនេះ ហាង Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានថ្លែងថា «ការចុះអនុស្សរណៈនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងនឹងបន្តការសហការជាមួយ ម៉ាកយីហោ Cartenz Tactical ឱ្យកាន់តែរីកចម្រើន និង ជោគជ័យឆ្ពោះទៅរកគោលដៅរួម ជាពិសេស យើងនឹង ធានាអោយបាននូវគុណភាព តម្លៃ និង ទំនុកចិត្តជូនទៅដល់អតិថិជនទាំងអស់»៕

The post ក្រុមហ៊ុន អធីអិនខេ រីថែល ឯ.ក និង Cartenz Tactical បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​លើ​អាជីវកម្មថ្មី​មួយ appeared first on Kampuchea Thmey Daily.