ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចបើកកិច្ចប្រជុំជាលើកទី ២
ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច... The post ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចបើកកិច្ចប្រជុំជាលើកទី ២ appeared first on Kampuchea Thmey Daily.
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង អគ្គនាយក ប.ស.ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី ២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្រោមអធិបតីភាព លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធប្រមាណជា ១០០ នាក់។
នៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើ លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានផ្ដល់ជាធាតុចូលសំខាន់ៗ មួយចំនួនទៅកាន់អង្គប្រជុំ ដើម្បីជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងដើម្បីពិនិត្យពិគ្រោះយោបល់លើការរៀបចំឯកសារ យុទ្ធសាស្ត្រនេះ ឱ្យបានកាន់តែមុតស្រួច និងគ្រប់ជ្រុងជ្រោយ៕
អត្ថបទ ៖ សំអឿន
The post ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចបើកកិច្ចប្រជុំជាលើកទី ២ appeared first on Kampuchea Thmey Daily.