អ្នក​ជំនួញម្នាក់បង្ហើ​ប​នីតិវិធី នាំ​ផលិតផលសូត្រ​ខ្មែរ​ទៅលក់នៅក្រៅប្រទេស

អ្នកស្រី ងន វ៉ាន់ថា ជា​ស្ថាបនិក​សហគ្រាស​ផលិត​សូត្រ Color silk Cambodia...... The post អ្នក​ជំនួញម្នាក់បង្ហើ​ប​នីតិវិធី នាំ​ផលិតផលសូត្រ​ខ្មែរ​ទៅលក់នៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

អ្នក​ជំនួញម្នាក់បង្ហើ​ប​នីតិវិធី នាំ​ផលិតផលសូត្រ​ខ្មែរ​ទៅលក់នៅក្រៅប្រទេស

អ្នកស្រី ងន វ៉ាន់ថា ជា​ស្ថាបនិក​សហគ្រាស​ផលិត​សូត្រ Color silk Cambodia ដែល​ជា​សហគ្រាស​ផលិត​សូត្រ​ក្នុងស្រុក​ដ៏​ធំ​មួយ​ ផ្តោត​លើ​ការ​ផលិត​សូត្រ​នាំ​ចេញ​ទៅ​ទីផ្សារនៅ​សហគមន៍​អឺរ៉ុប​និង​អាមេរិក។ ផលិតផល​សូត្រ​របស់​សហគ្រាស Color silk Cambodia ​មួយ​ចំនួន​តូច ​​ក៏​មាន​ការ​ផ្គត់ផ្គង់សម្រាប់​បម្រើ​ទីផ្សារ​ទេសចរ​នៅ​ខេត្ត​សៀមរាប។

អ្នកស្រី ងន វ៉ាន់ថា បាន​ឲ្យ​ដឹង​ថា សហគ្រាស Color silk Cambodia កំពុង​ធ្វើការ​ជាមួយ​កសិករ​ជាង ២ ពាន់​គ្រួសារ​នៅ​ខេត្ត​តាកែវ​និង​សៀមរាប ដើម្បី​ផលិត​សូត្រ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

អ្នកស្រី ងន វ៉ាន់ថា (រួបកណ្តាល) វាគ្មិន​ចូលរួមពិព័រណ៌ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​

អ្នកស្រី​បន្ត​ថា ការ​ផលិតសូត្រទៀតសោត​របស់​សហគ្រាស​ ​ផ្ដោត​លើ​ការ​ច្នៃ​និង​ប្រើប្រាស់​វត្ថុធាតុ​ដើម​ក្នុងស្រុក​ភាគច្រើន​ ខណៈ​ផលិតផល​ទៀត​សោត​ត្រូវ​ការ​ស្តង់​ដា​ខ្ពស់ ទើបអាច​នាំ​ចេញ​បាន​។

ផលិតផលសូត្រ​របស់​សហគ្រាស​ Color silk Cambodia បាន​នាំ​ចេញទៅ​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប​មាន​ដូចជា​បារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វីស និង​ដាណឺម៉ាក និង​ទីផ្សារ​អាមេរិក រួម​ទាំង​អូស្ត្រាលី។ ដោយឡែក​នៅ​អាស៊ី​មាន​ជប៉ុន និង​សិង្ហបុរី។

ពាក់ព័ន្ធ​ការ​នាំ​ផលិតផលសូត្រ​ទៅលក់នៅ​ក្រៅប្រទេស អ្នកស្រី ងន វ៉ាន់ថា បាន​ចែករំលែកនីតិវិធី​មួយ​ចំនួន ដំបូង​ក្រុមហ៊ុន​ត្រូវ​ទៅ​ចុះ​បញ្ជី​ស្នើសុំ​អាជ្ញាប័ណ្ណ​នាំ​ចេញ។ ត្រូវ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (Certificate of Origin C/O) និង​ត្រូវ​​ទៅ​ចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) នៅ​ក្រសួង​ពាណិជ្ជកម្ម​។ ជាមួយ​គ្នានេះ ពីមុន​ក៏ត្រូវ​ស្នើ​សុំ​បន្ថែម​ប្រព័ន្ធ​អនុគ្រោះ GSP ដើម្បី​នាំចេញ​​ទៅ​​សហគមន៍​អឺរ៉ុប​និង​អាមេរិក ។

អ្នកស្រី ងន វ៉ាន់ថា បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ផលិតផលដែល​​​ធ្វើ​ដោយដៃ​នាំ​ទៅទីផ្សារ​សហគមន៍​អឺរ៉ុប ត្រូវ​បំពេញ​លក្ខខណ្ឌ​តម្រូវ​ច្រើន​ទាំង​​ គុណភាព តម្លៃ ផលិតកម្ម (Production) ពេល​វេលា​ (timeline) ប្រព័ន្ធ​ដឹក​ជញ្ជូន និង ការ​ទូទាត់ (​payment) ហើយ​រាល់​​ផលិតផលទៀតសោត​​​​ត្រូវ​រួម​ចំណែក​ជួយ​ដល់​សហគមន៍ មិនមែន​លក់​ដើម្បី​តែ​ផល​ចំណេញ​នោះ​​ទេ។

បន្ថែម​ពីនេះ បើតាម​អ្នកស្រី​ ង៉ន វ៉ាន់ថា​ បានរំលឹកថា ការ​ធ្វើការ​ជាមួយ​ដៃគូ​ក្រៅប្រទេស​​ ក៏​ចាំបាច់​ត្រូវ​ការ​​ភាព​ស្មោះត្រង់ ទំនុក​ចិត្ត និង​ការ​ទំនាក់ទំនង​បាន​ល្អ។

អ្នកស្រី​បានលើកឡើងពី​ ខ្សែ​ចង្វាក់​ផលិតកម្ម​សូត្រ​របស់​សហគ្រាស Color Silk ផលិតតាម​ស្តង់ដា ដែល​ឆ្លើយ​តប​​គាំពារ​ដល់​បរិស្ថាន។ ស្តង់ដា​ផលិតផល​តម្រូវការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​មាន​ស្រាប់ ដូចជា​​សម្បក​ឈើ ស្លឹក និង​គ្រាប់។ ដើម្បី​ស្ថិរភាព​ចង្វាក់​ផលិតផលកម្ម សហគ្រាស​បាន​ធ្វើការ​ជាមួយ​កសិករ​លើ​ការ​ផ្គត់ផ្គង់​ពូជ​ឈើ ផ្កា និង​គ្រាប់ ដើម្បី​រួម​ចំណែក​រក្សា​ស្ថិរភាពដល់​​ខ្សែ​ចង្វាក់​ផលិតកម្ម​ឲ្យ​បាន​គង់វង្ស ចៀសវាង​ប្រើប្រាស់​សារធាតុ​គីមី​នៅលើ​ផលិតផល​។

អ្នកស្រី​បន្ត​ថា រាល់​ផលិតផល​ដែល​មាន​ស្តង់ដារ​គឺ​មិន​បង្ក​ផល​ប៉ះពាល់​អ្នក​ផលិត​ អ្នក​ប្រើប្រាស់ និង​​ដល់​បរិស្ថាន៕

The post អ្នក​ជំនួញម្នាក់បង្ហើ​ប​នីតិវិធី នាំ​ផលិតផលសូត្រ​ខ្មែរ​ទៅលក់នៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.