អ៊ីរ៉ង់ បង្ហាញទីតាំងមូលដ្ឋានយោធាក្រោមដីថ្មី ដែលដាក់ឈ្មោះថា ទីក្រុងមីស៊ីល
បរទេស៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ ដែលត្រូវបានគេរាយការណ៍ថា មានទីតាំងនៅកន្លែងណាមួយនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់។ យោងតាមវីដេអូដែលបានចេញផ្សាយដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា មូលដ្ឋាននេះត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” កន្លែងផ្ទុកកាំជ្រួចមីស៊ីលរាប់សិបគ្រឿងដែលដាក់នៅលើឡាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូរយៈពេលពីរនាទីបង្ហាញមេបញ្ជាការ IRGC ឧត្តមសេនីយឯក Hossein Salami និងមេទ័ពជើងទឹក ឧត្តមនាវីឯក Alireza Tangsiri ត្រួតពិនិត្យបណ្តាញផ្លូវរូងក្រោមដីដែលឧបករណ៍បាញ់មីស៊ីលចល័តកំពុងតាំងនៅ។ យោងតាមលោក Tangsiri មូលដ្ឋាននេះគឺជាកន្លែងសម្រាប់កាំជ្រួច Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាងប្រាំនាទី។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មីស៊ីលទាំងនេះមាន បាញ់បានរយៈចម្ងាយជាង ១.០០០០ គីឡូម៉ែត្រ ហើយត្រូវបានបំពាក់ដោយប្រព័ន្ធប្រឆាំងការការពារ ដើម្បីទប់ទល់នឹងសង្គ្រាមអេឡិចត្រូនិក។ យោងតាម IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញកាលពីថ្ងៃសៅរ៍នេះ គឺជាមូលដ្ឋានទីបីនៅក

បរទេស៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ ដែលត្រូវបានគេរាយការណ៍ថា មានទីតាំងនៅកន្លែងណាមួយនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់។
យោងតាមវីដេអូដែលបានចេញផ្សាយដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានឱ្យដឹងថា មូលដ្ឋាននេះត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” កន្លែងផ្ទុកកាំជ្រួចមីស៊ីលរាប់សិបគ្រឿងដែលដាក់នៅលើឡាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា វីដេអូរយៈពេលពីរនាទីបង្ហាញមេបញ្ជាការ IRGC ឧត្តមសេនីយឯក Hossein Salami និងមេទ័ពជើងទឹក ឧត្តមនាវីឯក Alireza Tangsiri ត្រួតពិនិត្យបណ្តាញផ្លូវរូងក្រោមដីដែលឧបករណ៍បាញ់មីស៊ីលចល័តកំពុងតាំងនៅ។
យោងតាមលោក Tangsiri មូលដ្ឋាននេះគឺជាកន្លែងសម្រាប់កាំជ្រួច Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាងប្រាំនាទី។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មីស៊ីលទាំងនេះមាន បាញ់បានរយៈចម្ងាយជាង ១.០០០០ គីឡូម៉ែត្រ ហើយត្រូវបានបំពាក់ដោយប្រព័ន្ធប្រឆាំងការការពារ ដើម្បីទប់ទល់នឹងសង្គ្រាមអេឡិចត្រូនិក។
យោងតាម IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញកាលពីថ្ងៃសៅរ៍នេះ គឺជាមូលដ្ឋានទីបីនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅពាក់កណ្តាលខែមករា កងទ័ពជើងទឹក IRGC បានបង្ហាញមូលដ្ឋានមីស៊ីលប្រឆាំងនាវាក្រោមដីមួយទៀត នៅតាមបណ្តោយឆ្នេរសមុទ្រនៃឈូងសមុទ្រពែក្ស។ កន្លែងស្រដៀងគ្នានេះត្រូវបានបង្ហាញពីមុនដោយកងកម្លាំងអាកាស IRGC កាលពីថ្ងៃទី១០ ខែមករា ទោះបីជាទីតាំងពិតប្រាកដរបស់វាមិនត្រូវបានបង្ហាញក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា