អាវុធហត្ថស្រុកមណ្ឌលសីមា បញ្ជូនខ្លួនក្រុមក្មេងទំនើង៦នាក់ទៅតុលាការ
កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានឃាត់ខ្លួនក្រុមទំនើងចំនួន៦នាក់ ពីបទប្រើកាំបិតផ្គាក់ និងដុំ... The post អាវុធហត្ថស្រុកមណ្ឌលសីមា បញ្ជូនខ្លួនក្រុមក្មេងទំនើង៦នាក់ទៅតុលាការ appeared first on Kampuchea Thmey Daily.

កម្លាំងកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា បានឃាត់ខ្លួនក្រុមទំនើងចំនួន៦នាក់ ពីបទប្រើកាំបិតផ្គាក់ និងដុំថ្មតាមផ្លូវសាធារណៈបញ្ចូលខ្លួនទៅតុលាការ។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ការបង្រ្កាបក្រុមក្មេងទំនើងទាំង២ក្រុមនេះ ធ្វើឡើងនៅម៉ោង២និង៣៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ដោយពួកគេធ្វើសកម្មភាពគប់គ្នាដោយប្រើកាំបិតផ្គាក់ និងដុំថ្មតាមផ្លូវសាធារណៈក្បែរខ្លោងទ្វាទៅមាត់សមុទ្រស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកមេបញ្ជាការ បន្តថា ប្រតិបត្តិការបង្រ្កាបដឹកនាំដោយលោក នួន វុត្ថា មេបញ្ជាការរងទទួលបន្ទុកការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស។ ជាក់ស្ដែងឃាត់ខ្លួនក្រុមក្មេងទំនើងភូមិចាំយាមបានចំនួន៦នាក់ ឯក្រុមក្មេងទំនើងកម្មករសំណង់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន កាំបិតផ្កាក់ ចំនួន៣ដើម ទូរស័ព្ទ ចំនួន៦គ្រឿង ម៉ាកអាយហ្វូន ចំនួន ៥គ្រឿង OPPO ចំនួន ១គ្រឿង ម៉ូតូចំនួន១គ្រឿង ម៉ាក HONDA.RSX ពណ៌ខ្មៅគ្មានផ្លាកលេខ។ ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សិរីវឌ្ឍនៈ
The post អាវុធហត្ថស្រុកមណ្ឌលសីមា បញ្ជូនខ្លួនក្រុមក្មេងទំនើង៦នាក់ទៅតុលាការ appeared first on Kampuchea Thmey Daily.