អាមេរិកចង់ឱ្យវៀតណាម បន្ថយការប្រើ​បច្ចេក​វិទ្យា​ចិនក្នុងផលិតកម្មខ្លួន

វៀតណាម​គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Apple និង Samsung ដែលជារឿយៗពឹងផ្អែកលើសមាសធាតុ​ផលិតនៅ​ចិន។ The post អាមេរិកចង់ឱ្យវៀតណាម បន្ថយការប្រើ​បច្ចេក​វិទ្យា​ចិនក្នុងផលិតកម្មខ្លួន appeared first on Kampuchea Thmey Daily.

អាមេរិកចង់ឱ្យវៀតណាម បន្ថយការប្រើ​បច្ចេក​វិទ្យា​ចិនក្នុងផលិតកម្មខ្លួន

ជាផ្នែកមួយនៃការចរចាពន្ធគយបដិការ សហរដ្ឋអាមេរិកកំពុងជំរុញ​វៀតណាម​ឱ្យ​កាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យា​ចិននៅក្នុងឧបករណ៍ដែលប្រមូលផ្តុំនៅ​វៀតណាម សម្រាប់ការនាំចេញទៅអាមេរិក។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែលស្រង់សម្ដីប្រភព ៣ រូប​ ជាអនាមិក។

ប្រភព​មួយរូបក្នុងនោះ បាន​លើកឡើងថា ការទាមទាររបស់សហរដ្ឋអាមេរិក គឺជា «ផ្នែក​មួយ​នៃ​ការ​រៀបចំ​ឡើងវិញ​នូវ​ខ្សែច្រវ៉ាក់​ផ្គត់ផ្គង់ ដែលនឹងជួយសហរដ្ឋអាមេរិក​​បន្ថយ​ការ​ពឹង​ផ្អែក​លើ​សមាសធាតុ​​ពី​ចិន​»។

ប្រភព​មួយរូបទៀត បាន​លើកឡើងថា គោលបំណងចុងក្រោយ​នោះ គឺដើម្បីពន្លឿនការកាត់ផ្តាច់របស់សហរដ្ឋអាមេរិកពីបច្ចេកវិទ្យា​ទំនើប​ចិន ខណៈ​បង្កើនសមត្ថភាពឧស្សាហកម្មរបស់វៀតណាម ដោយលើកឡើងពីឧបករណ៍​ VR (Virtual Reality) ថាជាផលិតផងដែលវៀតណាមពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាពីចិនសម្រាប់ការដំឡើង។ ​

​គួរគូសបញ្ជាក់ថា វៀតណាម​គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗដូចជា Apple និង Samsung ដែលជារឿយៗពឹងផ្អែកលើសមាសធាតុ​ផលិតនៅ​ចិន។ Meta និង Google ក៏មានអ្នកម៉ៅការនៅវៀតណាមផងដែរ ដែលផលិតទំនិញដូចជាកាសស្តាប់ត្រចៀក និងស្មាតហ្វូន។ ប្រទេសដែលមាន​អតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលាន​ដុល្លារជាមួយអាមេរិក​កាលពីឆ្នាំមុន កំពុងរងនូវហានិភ័យពន្ធគយបដិការ ៤៩ ភាគរយ ពីសហរដ្ឋអាមេរិក៕

The post អាមេរិកចង់ឱ្យវៀតណាម បន្ថយការប្រើ​បច្ចេក​វិទ្យា​ចិនក្នុងផលិតកម្មខ្លួន appeared first on Kampuchea Thmey Daily.