អាមេរិក នឹងបង្កើនការលក់ផលិតផលយោធា ទៅឲ្យប្រទេសឥណ្ឌា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនការលក់ផលិតផល យោធាទៅឱ្យប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថា “ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យ ប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវ ដើម្បីផ្តល់ឱ្យឥណ្ឌានូវយន្តហោះចម្បាំងបំបាំងកាយ F-35” ។ បើទោះជាយ៉ាងណាលោក ត្រាំ មិនបានផ្តល់ពេលវេលា ឬព័ត៌មានលម្អិតផ្សេងទៀតទេ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ឥណ្ឌា បានយល់ព្រមទិញផលិតផលការពារជាតិអាមេរិក ដែលមានតម្លៃជាង ២០ ពាន់លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០០៨ ៕ ប្រែសម្រួល ឈូក បូរ៉ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើនការលក់ផលិតផល យោធាទៅឱ្យប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ថា “ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យ ប្រទេសឥណ្ឌាជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវ ដើម្បីផ្តល់ឱ្យឥណ្ឌានូវយន្តហោះចម្បាំងបំបាំងកាយ F-35” ។
បើទោះជាយ៉ាងណាលោក ត្រាំ មិនបានផ្តល់ពេលវេលា ឬព័ត៌មានលម្អិតផ្សេងទៀតទេ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ឥណ្ឌា បានយល់ព្រមទិញផលិតផលការពារជាតិអាមេរិក ដែលមានតម្លៃជាង ២០ ពាន់លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០០៨ ៕
ប្រែសម្រួល ឈូក បូរ៉ា