ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

«Snake in the Eagle's Shadow» ជាខ្សែភាពយន្តចិន បរិយាយអំពីលក្ខណៈវាយប្រហាររបស់សត្វពស់ និងបានជួយ Jackie Chan ... The post ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក appeared first on Kampuchea Thmey Daily.

ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

យោងតាម ​​Mtime នៅក្នុងប្រវត្តិសាស្រ្តនៃខ្សែភាពយន្តចិន-ហុងកុង មានមិនច្រើនទេ ដែលមានពាក្យថាពស់​លាយឡំក្នុងសាច់រឿង ភាគច្រើនគ្រាន់តែជាអ្នកតំណាងធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ «Snake in the Eagle’s Shadow» ជាខ្សែភាពយន្តចិន បរិយាយអំពីលក្ខណៈវាយប្រហាររបស់សត្វពស់ និងបានជួយ Jackie Chan ឬឈិនឡុង ឲ្យរួចផុតពីភាពបរាជ័យ​ ទៅជាតារាល្បីល្បាញមួយរូបនៅទូទាំងពិភពលោក។

ភាពយន្តនេះដែរ បាននិយាយអំពីនិកាយធំៗពីរនៅក្នុងពិភពសិល្បៈក្បាច់គុនគឺ ពស់ និងក្រញ៉ាំឥន្ទ្រី ដោយបង្ហាញពីតួអង្គជាបុរសក្រីក្រម្នាក់ឈ្មោះថា Chien Fu (សម្តែងដោយ Jackie Chan) ដោយចៃដន្យបានជួយសង្គ្រោះមនុស្សរបស់និកាយពស់ នៅពេលគាត់រងរបួស ហើយត្រូវបានបង្រៀនក្បាច់គុនដោយគាត់ឲ្យចេះការពារខ្លួននៅពេលត្រូវគេសម្លុត។ និកាយពស់ត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈរបស់សត្វពស់ ជាមួយនឹងបច្ចេកទេសវាយប្រហារ និងការគេចចេញយ៉ាងរហ័ស និងច្បាស់លាស់។

ឈុតមួយនៅក្នុង «Snake in the Eagle’s Shadow»

យោងទៅតាម HK01 បន្ទាប់ពីភាពយន្តនេះចេញផ្សាយ ​វាទទួលបានត្រូវបានការវាយតម្លៃដោយអ្នកជំនាញថា មានការរចនាបែបប្រលោមលោក និងសកម្មភាពប្លែកៗ ដែលជាតួសម្តែងដែលបង្ហាញពីសិល្បៈក្បាច់គុនពិតប្រាកដ និងការជួយតិចតួចប៉ុណ្ណោះពីក្រុមការងារ។ ជាពិសេស​ ឈិន ឡុង បានរបួស​ដៃ និង​បាក់​​ធ្មេញដោយ​សារ​ឈុត​ក្បាច់​គុនមួយនេះ។

បន្ទាប់ពី «Snake in the Eagle’s Shadow»​ លោក Yuen Woo-ping និងក្រុមការងារ បានបន្តជាមួយនឹងរឿង Drunken Master ដែលជាជោគជ័យដ៏ធំធេងដែលនាំឈ្មោះរបស់របស់តួចិន ទៅកាន់សហគមន៍អន្តរជាតិ។ ក្រោយមក ភាពយន្តទាំង២នោះ បានបំផុសគំនិតសិល្បករជប៉ុន Akira Toriyama ឲ្យបង្កើតក្បាច់ Dragon Ball ឡើងមក ហើយអ្នកទាំងពីរបានកោតសរសើរចំពោះទេពកោសល្យរបស់គ្នាទៅវិញទៅមក។

យ៉ាងណាមិញ The Snake ត្រូវបានចាត់ទុកថាជាចំណុចរបត់មួយក្នុងអាជីពរបស់ Jackie Chan ដែលជួយឲ្យតារាសម្ដែងរូបនេះរួចផុតពីឈ្មោះហៅក្រៅថា Box office ។ បីឆ្នាំមុន ឈិន ឡុង ត្រូវបានផលិតករ Law Duy តំឡើងតំណែងដោយសម្តែងក្នុងភាពយន្តជិត ១០ ប៉ុន្តែម្តងៗមិនបានសម្រេចសូម្បីតែមួយ។ ក្នុងអំឡុងពេលនោះ តារាសម្តែងភាគច្រើនយកតម្រាប់តាមរចនាប័ទ្មប្រយុទ្ធរបស់លោក Bruce Lee ឬ លី ស៊ីវឡុង ដោយមិនអាចបង្កើតសញ្ញផ្ទាល់ខ្លួនឬភាពខ្លួជាខ្លួនឯងបានទេ។

Jackie Chan បានសិក្សាក្បាច់គុន និងសម្ដែងតាំងពីគាត់អាយុប្រាំពីរឆ្នាំ ហើយបានធ្វើការជាតួជំនួសតាំងតែពីវ័យក្មេង។ គាត់គឺជាតារាសម្តែងជនជាតិចិនដ៏កម្រម្នាក់ ដែលបានទទួលជោគជ័យក្នុងហូលីវូដ ដោយសារស្នាដៃភាពយន្តល្បីៗ ដូចជារឿង Rush Hour, The Bronx ភាពយន្តរបស់លោក ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់ចំពោះធាតុផ្សំសកម្មភាព កំប្លែង ក្បាច់គុនជាក់ស្តែង ឈុតឆាករន្ធត់និងស្ដែងៗ។ ក្នុងឆ្នាំ ២០១៦ ​ឈិន ឡុង បានទទួលពានរង្វាន់ Oscar for Lifetime Achievement ៕

ឈុតមួយនៅក្នុង «Snake in the Eagle’s Shadow»

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Lusi ត្រូវគេរិះគន់ជាថ្មីថា ទាញចំណាប់អារម្មណ៍ពេក មិនគិតព្យាបាលជំងឺឲ្យជាសិន

The post ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក appeared first on Kampuchea Thmey Daily.