អាជ្ញាធរថៃរឹបអូសព្រុយត្រីឆ្លាមជាង៤០០នៅអាកាសយានដ្ឋាន ដោយគ្រោងរត់ពន្ធទៅចិន
ព្រុយត្រីឆ្លាមជាង ៤០០ ត្រូវបាននាយកដ្ឋានគយរបស់ប្រទេសថៃស្ទាក់ចាប់បានក្នុងប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់... The post អាជ្ញាធរថៃរឹបអូសព្រុយត្រីឆ្លាមជាង៤០០នៅអាកាសយានដ្ឋាន ដោយគ្រោងរត់ពន្ធទៅចិន appeared first on Kampuchea Thmey Daily.

ព្រុយត្រីឆ្លាមជាង ៤០០ ត្រូវបាននាយកដ្ឋានគយរបស់ប្រទេសថៃស្ទាក់ចាប់បានក្នុងប្រតិបត្តិការរួមគ្នាជាមួយអាជ្ញាធរចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៣ខែឧសភានេះ។

ព្រុយត្រីឆ្លាមចំនួន៤០២ព្រុយនេះត្រូវបានរកឃើញក្នុងចំណោមទំនិញនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងខេត្ត Samut Prakan ដោយផ្អែកលើការសម្របសម្រួលជាមួយការិយាល័យប្រឆាំងការរត់ពន្ធនៅក្នុងអគ្គរដ្ឋបាលគយ (GACC) នៃប្រទេសចិន។ ព្រុយត្រីឆ្លាមទាំងនេះមានទម្ងន់១០២គីឡូក្រាម និងមានតម្លៃប្រមាណជាង២លានបាត( ៦ម៉ឺនដុល្លារ)។
បើតាមមន្ត្រីគយបានផ្តល់ព័ត៌មានថា ទំនិញដែលអាចបំពានលើអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងបទប្បញ្ញត្តិនៃប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ កំពុងឆ្លងកាត់ប្រទេសថៃ។ ដោយធ្វើការជាមួយនាយកដ្ឋានជលផល និងក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) មន្ត្រីបានរកឃើញទំនិញខុសច្បាប់ដែលជាព្រុយត្រីឆ្លាមនេះ មានប្រភពមកពីប្រទេសទ្រីនីដាដ និងតូបាហ្គោ ហើយកំពុងបញ្ជួនទៅកាន់ប្រទេសចិន។
ទាក់ទងទៅនឹងករណីជួញដូរសត្វខុសច្បាប់នេះកាលពីខែមីនាឆ្នាំនេះ ទាហានម៉ាឡេស៊ីក៏បានស្ទាក់ចាប់បានគ្រោងឆ្អឹងជ្រូកព្រៃ ៤០០គីឡូក្រាម ដែលអ្នករត់ពន្ធប៉ុនប៉ងនាំចូលទៅក្នុងប្រទេសថៃផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
The post អាជ្ញាធរថៃរឹបអូសព្រុយត្រីឆ្លាមជាង៤០០នៅអាកាសយានដ្ឋាន ដោយគ្រោងរត់ពន្ធទៅចិន appeared first on Kampuchea Thmey Daily.