អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥  ក្រុម​ការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក លឹម តុងហួត The post អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា appeared first on Kampuchea Thmey Daily.

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ស្ទឹងត្រែង ៖ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥  ក្រុម​ការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ជួប​ប្រជា​សហគមន៍ទេសចរណ៍​កោះហាន រ៉ាំសា ដើម្បី​បញ្ជ្រាប​ការ​អប់​រំ​ពី​បញ្ហា​គ្រឿងញៀន​ និង ជំរុញការប្រើប្រាស់App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍ក្នុងករណីមានបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍​ក៏​ដូច​ជា​មូលដ្ឋានរបស់ពួកគាត់។

ក្នុងនាម​លោក​នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បាន​ថ្លែង​អំណរគុណ​ដល់​សហគមន៍ និង​បាន​លើក​យក​នូវ​អត្ថ​ប្រយោជន៍​ក៏​ដូច​ជា​មុខងារ​នានា​ដែល​មាន​បំពាក់ក្នុងApp NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន: កំសាន្ត​អប់រំ ព័ត៌មាន មេរៀន ការ​ស្វែងរកការព្យាបាលហើយ និង​មុខងារ​រាយការណ៍​សម្រាប់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយ។

ជាមួយនឹងការចាប់អារម្មណ៍ពីApp NoDrug លោក ជួន ចិត្ត ដែលជាអ្នកបើកបរទូក​ទេសចរណ៍​ សហគមន៍កោះហាន រ៉ាំសា បាន​ប្រាប់​ឱ្យ​ដឹង​ថា សហគមន៍ទេសចរណ៍កោះហាន គឺ​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ នៃ​ដង​ទន្លេ​មេគង្គ​ដែល​ផ្ដល់​នូវ​ទឹក​ត្រជាក់ ធម្មជាតិ​ស្រស់​បំព្រង​មាន​ម្លប់​ឈើ​ធំៗនិងខ្សាច់សស្អាត ដែល​គួរ​ជា​ទី​រមនា​សម្រាប់​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ហើយ​បច្ចប្បន្ននេះ​មាន​អ្នកទេសចរណ៍ជាតិ និង​អន្តរជាតិបានមកកំសាន្ត នៅ​ទី​រមណីយដ្ឋាន​កោះហាន រ៉ាំសា នេះ​យ៉ាង​ច្រើន ជាលក្ខណៈគ្រួសារ ដើម្បី​ងូត​ទឹក​លេង​យ៉ាង​ត្រជាក់ បោះតង់ ក៏ដូចជាកម្មវិធីពិកនិកអាំងសាច់ញ៉ាំលេងយ៉ាងសប្បាយរីករាយបំផុត៕

The post អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា appeared first on Kampuchea Thmey Daily.