បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ទីបំផុតដៃគូរបស់អ្នកលេងចិត្តសាស្ត្រឈាមត្រជាក់បឺត សង្ឃឹម ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់ ISKA ពិភពលោក នៅប្រទេស អូស្ត្រាលី ថ្ងៃទី ១២ ខែ មេសា បាន... The post បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន appeared first on Kampuchea Thmey Daily.

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ទីបំផុតដៃគូរបស់អ្នកលេងចិត្តសាស្ត្រឈាមត្រជាក់បឺត សង្ឃឹម ដែលត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់ ISKA ពិភពលោក នៅប្រទេស អូស្ត្រាលី ថ្ងៃទី ១២ ខែ មេសា បានប្រកាសជាផ្លូវការហើយ ដោយរូបគេនឹងត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះ ដែលជាម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន។

បឺត សង្ឃឹម

កីឡាករ អូស្ត្រាលី រូបនោះមានឈ្មោះថា Brandon Spain បច្ចុប្បន្នមានវ័យ ២៥ ឆ្នាំ កើតនៅឆ្នាំ ១៩៩៩។ គេជាអ្នកប្រដាល់អាជីពម្នាក់ ដែលធ្លាប់ឆ្លងកាត់ការប្រកួតនៅសង្វៀនធំៗជាច្រើន។ ក្នុងនោះគេធ្លាប់ឡើងសង្វៀនលក្ខណៈអាជីពបានចំនួន ៦៩ ដង ឈ្នះ ៥១ ដង និងចាញ់ ១៨ ដង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ អ្នកប្រដាល់វាយក្នុងទម្ងន់ ៦០ គីឡូក្រាមរូបនេះ គេជាម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏ធ្លាប់ឈ្នះខ្សែក្រវាត់ WBC និងជាកីឡាករ ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ពិភពរបស់ WBC ផងដែរ។

នេះជាលើកទី ២ ហើយ សម្រាប់បឺត សង្ឃឹម ដែលចេញទៅប្រកួតដណ្តើមខ្សែក្រវាត់នៅប្រទេស អូស្ត្រាលី បន្ទាប់ពីលើកដំបូងគេបានទៅដណ្តើមខ្សែក្រវាត់ WBC ទល់នឹងអ្នកប្រដាល់ ថៃ យោធិន ប៉ុន្តែជារឿងសោកស្តាយ ដែលពោលនោះ សង្ឃឹម ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ត្រឹមទឹកទី១៕

Poster ការប្រកួត

អត្ថបទ៖ សេម កុសល

The post បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន appeared first on Kampuchea Thmey Daily.