អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨

អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨... The post អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨

អាជ្ញាធរ​ខណ្ឌ​ទួលគោក ចុះ​ពិនិត្យ និង​ធ្វើការ​ជួសជុល​ជង្ហុក​សំបុក​មាន់​លើ​កំណាត់​ផ្លូវ ៦០៨ ដែល​មាន​ទឹក​ដក់ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ជាពិសេស​នៅ​ពេល​យប់​មើល​មិន​ឃើញ​ជង្ហុក បណ្ដាល​ឲ្យ​ដួល។

ជាក់ស្ដែង លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌ​ទួលគោក ចុះ​ពិនិត្យ និង​ជួសជុល​ជង្ហុក​សំបុក​មាន់​ធំ ចំនួន ០២ ទីតាំង និង​ទីតាំង​តូចៗ មួយ​ចំនួន​ទៀត ស្ថិត​នៅ​ផ្លូវ​លេខ ៦០៨ ក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹង​កក់​ទី ០២ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ជូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា បើ​តាម លោក វណ្ណា ជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​កំណាត់​ផ្លូវ​ខាងលើ បាន​លើក​ឡើង​ថា ជង្ហុក​ទាំងនេះ ដំបូង​ឡើយ មាន​បន្តិចបន្តួច​នោះ​ទេ តែ​ដោយសារ​អាជ្ញាធរ​មិន​ជួសជុល​ទុក​ឲ្យ​ជង្ហុក​ទាំងនោះ​ទៅ​ជា​ធំ​ទៅៗ ពេលខ្លះ​ម្ចាស់ផ្ទះ​បាន​យក​កម្ទេច​ថ្ម​មក​ចាក់​បំពេញ​ជង្ហុក ជៀសវាង​មាន​អ្នក​ធ្វើដំណើរ​ជិះ​ធ្លាក់​ជង្ហុក​គ្រោះថ្នាក់​ជាយថាហេតុ។

ជា​ចុងក្រោយ អាជ្ញាធរ​ខណ្ឌ​ទួលគោក ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​មិន​ត្រូវ​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ត្រូវ​វេច​ខ្ចប់​កាកសំណល់​សំរាម​ឲ្យ​បាន​ល្អ និង​នាំ​យក​ទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ៕

អត្ថបទ ៖ ម៉េង

The post អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨ appeared first on Kampuchea Thmey Daily.