លោក Muñoz ៖«ពាន​របស់​យើង​គឺ​ជា​ក្រុម​មួយ​កំពុង​ឆ្ពោះ​ទៅ​មុខ»

លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង​បាន​សរសេរ​សារ​ដ៏​មានន័យ​ បន្ទាប់​ពី​​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ជើង​​ឯក​រង​ ក្នុង​ពាន​រង្វាន់​អាស៊ី The post លោក Muñoz ៖«ពាន​របស់​យើង​គឺ​ជា​ក្រុម​មួយ​កំពុង​ឆ្ពោះ​ទៅ​មុខ» appeared first on Kampuchea Thmey Daily.

លោក Muñoz ៖«ពាន​របស់​យើង​គឺ​ជា​ក្រុម​មួយ​កំពុង​ឆ្ពោះ​ទៅ​មុខ»

លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង​បាន​សរសេរ​សារ​ដ៏​មានន័យ​ បន្ទាប់​ពី​​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​ជើង​​ឯក​រង​ ក្នុង​ពាន​រង្វាន់​អាស៊ី AFC Challenge League កាល​ពី​យប់​​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

នា​ល្ងាច​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៥ លោក​បាន​រៀប​រាប់​ថា ៖«ថ្ងៃដ៏ស្រស់ស្អាតបញ្ចប់ដោយភាពសោកសៅ! វាមិនមែនជាលទ្ធផលដែលយើងចង់បាន តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បង្ហាញទៅកាន់ពិភពលោកហើយគឺ អត្តសញ្ញាណរបស់យើងជាក្រុម»។

មោទនភាពចំពោះអ្វីដែលយើងបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំតាំងពីចាប់ផ្តើមរហូតដល់ចប់ ហើយមានមោទនភាព​ពី​របៀប​ដែល​យើងគោរពចំពោះកីឡាដ៏ស្រស់ស្អាតពោរពេញដោយសេចក្តីក្លាហាន សកម្មភាព និងការប្តេជ្ញាចិត្ត។

សូមទោសគឺគ្មាននៅក្នុងវចនានុក្រមនៃអត្តពលិកដែល​ពួក​គេ​មាន​អ្វីគ្រប់យ៉ាង​ផ្តល់​ឲ្យ​នៅលើទីលាននោះ​ទេ។ អរគុណយ៉ាង​យ៉ាង​ធំ​ធេង​ចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ដែលបានជួយពួកយើងឲ្យបង្ហាញពីការប្រកួតមួយដ៏ល្អបំផុតនៅក្នុងរដូវកាលនេះ។

យើងមានអារម្មណ៍ជិតស្និទ្ធជាមួយអ្នក។ បាល់ទាត់គឺមានជីវិតនៅ​ប្រទេសកម្ពុជា។ ពានដ៏ល្អបំផុតរបស់ពួកយើងគឺជាក្រុមមួយ ក៏ដូចជាក្លិបមួយដែលកំពុងមានការវិវឌ្ឍ និងដំណើរការទៅ​មុខ។ ថ្ងៃនេះយើងល្អជាងកាលពីម្សិលមិញ ហើយថ្ងៃស្អែកយើងនឹងល្អជាងថ្ងៃនេះ។

ព្រះខ័នរាជស្វាយរៀង នឹងវិលត្រឡប់វិញ កាន់តែខ្លាំង»។

សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បង្ហាញ​គុណភាព​លេង​យ៉ាង​ល្អ​ដោយ​បាន​គ្រប់​សង្កត់ ដាក់​សម្ពាធ និង​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក ប៉ុន្តែ​ហាក់​គ្មាន​សំណាង។ នេះ​ជា​ការ​ប្រកួត​មួយ​ដែល​មាន​តាម​ដាន និង​ទស្សនា​ទូទាំង​ប្រទេស ក្នុង​នោះ​អ្នក​ទស្សនា​ផ្ទាល់់​ជាង​៥​ម៉ឺន​នាក់ និង​បញ្ចាំង​ LED ជា​ច្រើន​ខេត្ត៕

អត្ថបទ៖ វីរបុត្រ

The post លោក Muñoz ៖«ពាន​របស់​យើង​គឺ​ជា​ក្រុម​មួយ​កំពុង​ឆ្ពោះ​ទៅ​មុខ» appeared first on Kampuchea Thmey Daily.