អាជ្ញាធរខណ្ឌកំបូល ឈូសកៀរ និងរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋាន ចំនួន ៣ ខ្សែ
អាជ្ញាធរខណ្ឌកំបូល ឈូសកៀរ និងរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋាន... The post អាជ្ញាធរខណ្ឌកំបូល ឈូសកៀរ និងរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋាន ចំនួន ៣ ខ្សែ appeared first on Kampuchea Thmey Daily.
ផ្លូវចំនួន ៣ ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សា ពេលនេះអាជ្ញាធរបានដាក់គ្រឿងចក្រឈូសឆាយកៀរសម្រួល និងរៀបចំប្រព័ន្ធលូ។
អាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលើកន្លងមកនារដូវវស្សា ខណៈភ្លៀងមកម្តងៗ ធ្វើឱ្យពលរដ្ឋពិបាកធ្វើដំណើរ ហើយតំបន់ខ្លះទៀតមានការជន់លិចដោយសារតែប្រព័ន្ធលូមិនមានគ្រប់គ្រាន់ និងទឹកហូរយឺត។ ក្នុងនោះ ផ្លូវមានការទ្រុឌទ្រោមប៉ះពាល់ដល់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។
ដោយមានការយកចិត្តទុកដាក់ពី លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំង លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ និងអាជ្ញាធរសង្កាត់-ភូមិ ធ្វើការឈូសឆាយកៀរសម្រួល និងកិនបង្ហាប់ផ្លូវដែលរងការខូចខាតដោយទឹកភ្លៀងនារដូវវស្សា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងរៀបចំដាក់ប្រព័ន្ធលូសម្រួលចរន្តទឹកហូរលឿន។
អាជ្ញាធរបានបន្តថា ផ្លូវដែលស្ថាបនាខាងលើមានចំនួន ៣ ខ្សែ ក្នុងនោះ ខ្សែទី១.ចាប់ពីផ្លូវបេតុងលេខ ៤២ រហូតដល់ស្ថានីយបូមទឹក សម្ដេចតេជោ ទី ៣៩ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង, ខ្សែទី២.ចាប់ពីផ្លូវបេតុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រហូតដល់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ និងខ្សែទី៣.ឈូសឆាយកៀរសម្រួលចិញ្ចើមផ្លូវបេតុងលេខ ៤២ ស្ថិតក្នុងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ ៖ សុខា
The post អាជ្ញាធរខណ្ឌកំបូល ឈូសកៀរ និងរៀបចំប្រព័ន្ធលូក្នុងមូលដ្ឋាន ចំនួន ៣ ខ្សែ appeared first on Kampuchea Thmey Daily.